Breaking News
Loading...
Thursday, October 17, 2013

ត្រូវ​​រក្សា​​អ​នា​ម័យ​​និង​​ប្រុង​ប្រ​យ័ត្ន ចំពោះ​​ជំងឺ ភ្នែក​​ក្រ​ហម ដែល​​កំពុង​​រាល​ដាល​​នៅ​​កម្ពុជា​


​រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​​សិ​ក្ខា​សា​លា ស្ដី​ពី​​ការ​អនុ​វត្ត​​មា​ត្រា ៥,៣ នៃ​​អ​នុ​ស​ញ្ញា​​ស្ដី​ពី​​ការ ត្រួត​ពិ​និត្យ​​ថ្នាំ​ជក់ របស់​​អង្គ​ការ​​សុខ​ភាព ពិភព​លោក នៅ​​សណ្ឋា​គារ​សាន់​វ៉េ រាជ​ធា​នី​​ភ្នំ​ពេញ លោក ម៉ម ប៊ុន​ហេងរដ្ឋមន្ត្រីក្រសួង សុខាភិបាល បាន​អំពាវនាវ​ឲ្យ ប្រជាពលរដ្ឋ រក្សា​អនាម័យ​និង​ប្រុងប្រយ័ត្ន ចំពោះ​ជំងឺ ភ្នែក​ក្រហម ដែល​កំពុង តែ​កើត​មាននៅ​កម្ពុជា​។​

លោក ម៉ម ប៊ុនហេង បាន​មាន​ប្រសា​ន៍​ថា ជំងឺភ្នែកក្រហម ឬ​ឈឺភ្នែក នេះ​មិនមែនជា ប្រភេទ​ជំងឺ​​ធ្ងន់ធ្ងរ​នោះទេ គ្រាន់តែ​ជា​ជំងឺឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់​ទៀត ដែល​ខ្វះ អនាម័យ​។​​ជំងឺ​ប្រភេទ​នេះ បើ​កើតមាន​វា​អត់​ធ្ងន់ធ្ងរ​ទេ តែ​ពីរ​សបា្ដហ៍​វា នឹង​បាត់​ទៅវិញ​។ ប៉ុន្តែ​មិនមែន​ថា​អត់​ធ្ងន់ធ្ងរ យើង​មិន​រក្សា​អនាម័យ​នោះទេ គឺ​ត្រូវតែ​រក្សា អនាម័យ មួយថ្ងៃ​ហោចណាស់ ក៏ត្រូវ​លាង ដៃ​ឲ្យ​បាន​ច្រើនដង​ដែរ ហើយ​អ្នកសារព័ត៌មាន ជួយ​ផ្សព្វផ្សាយ​ជុំវិញ បញ្ហា​នេះ​ផង​។​

លោក ម៉ម ប៊ុនហេង បាន​បន្តថា ប្រជាពលរដ្ឋ​ជាច្រើន កំពុង​ប្រឈម បញ្ហា​ជំងឺភ្នែកក្រហម ដោយ​លោក​បាន ទទួលបាន​ព័ត៌មាន ពី​មន្ត្រី​ថ្នាក់ក្រោម នៅពេល​ជំងឺ​ភ្នែក​ក្រហម កើតមាន​ច្រើន​។​សូមបញ្ជាក់ថា មួយរយៈ​ពេល​ចុង​ក្រោយនេះ ជំងឺភ្នែកក្រហម បានកើត​មាន ច្រើន​មកលើ​ប្រជាពលរដ្ឋ ក្នុងនោះ​រួមមាន កុមារ​តូចៗ មនុស្ស​ចាស់ និង​ជំទង់​ជាដើម ៕

Wat 1610

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved