Breaking News
Loading...
Wednesday, October 16, 2013

វីដេអូ៖ ត្រីបាឡែន ដ៏ធំសម្បើមមួយក្បាល ត្រូវបានដឹកចូលមកកាន់ វត្តខ្មែរមួយកន្លែង!


នាពេលកន្លងទៅនេះ មានវីដេអូឃ្លីប គួរឲ្យចាប់អារម្មណ៍មួយ ត្រូវបានបង្ហោះចែកចាយ ជាសាធារណៈ នៅលើបណ្តាញ ទំនាក់ទំនង សង្គមហ្វេសប៊ុក ដែលបង្ហាញពីការចាប់បាន នូវត្រីបាឡែនដ៏ធំសម្បើមមួយក្បាល ហើយត្រូវបានគេ ស្ទូចដាក់នៅលើរថយន្ត បង្កអោយមានប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ នាំគ្នាចោមរោមមើល។

ត្រីបាឡែន មិនសូវជាប្រទះឃើញ មានការចាប់បាន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្មាននោះទេ ហើយម្យ៉ាងវិញទៀត ត្រីបាឡែន នាពេល បច្ចុប្បន្ន ក៏មិនសូវជាសំបូរ ប៉ុន្មាននោះដែរ។ យ៉ាងណាមិញ សំរាប់ត្រីបាឡែនមួយក្បាលនេះវិញ ដែលប្រភពវីដេអូពីហ្វេសប៊ុក អះអាងថា ត្រូវចាប់បាន មានទីតាំង ដូចជាស្ថិតនៅក្នុងវត្តខ្មែរមួយកន្លែង តែមិនច្បាស់ថានៅទីណា អោយប្រាកដនោះទេ ព្រោះមានលឺសម្លេង ប្រកាសតាមមេក្រូ និយាយជាភាសាខ្មែរ។

ទោះជាយ៉ាងណា ខ្មែរឡូតគ្រាន់តែ ចង់ចែករំលែកដល់ប្រិយមិត្ត បានឃើញ នូវត្រីបាឡែនដ៏ធំសម្បើម មួយក្បាលនេះ ដែលត្រូវចាប់បាន រីឯព័ត៌មានលម្អិតយ៉ាងណានោះ មិនទាន់មានការបញ្ជាក់ ឲ្យបានច្បាស់ នៅឡើយនោះទេ។ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូឃ្លីប ខាងក្រោមនេះ ទាំងអស់គ្នា៖



តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភពពី ហ្វេសប៊ុក

ដោយ សី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved