Breaking News
Loading...
Saturday, October 12, 2013

នាង​ត្រៀម​វះ​ការពង្រីក​សុដន់​លើក​ទី​១៣


ប្រភព CEN

រាល់​ការវះកាត់​ទាំងអស់​របស់​នាង​កន្ល​ង​មក ផ្តោត​លើ​ដោះ​របស់​នាង ហើយ​ការវះកាត់​ម្តងទៀត​នៅ​ឆ្នាំក្រោយ​ក៏​សុដន់​ទៀត​។​

​អ្នក​បង្ហាញ​ម៉ូត​ដើមទ្រូង​យក្ស​Lacey Wildd​បាន​រៃអង្គាស​បាន​ប្រាក់​២៣.០០០​ដុល្លារ​មក​ពី​អ្នក​បរិច្ចាគ​តាម​អន​ឡាញ​ដែលជា​អ្នក​គាំ​ទ្រ​នាង​ដើម្បីអោយ​សុដន់​របស់​នាង​មួយៗ​រីក​ពី​ប៉ុន​ចាន​ទៅ​ប៉ុន​ថា​ស​។​

Lacey-Wildd-mmm
Lacey Wildd មិនទាន់ពេញចិត្តដើមទ្រូងបច្ចុប្បន្នរបស់នាង។​នាង​នឹង​ពង្រីក​ដោះ​ពី​៩​ទី​១៩​គីឡូក្រាម​

​ពួក​គ្រូពេទ្យ​វះកាត់​នឹង​ដាក់​បញ្ចូល​ប្រដាប់​ផ្សាំ​សុដន់​ទម្ងន់​សរុប​១៩​គីឡូក្រាម​ចូលក្នុង​ទ្រូង​របស់​នាង ដើម្បី​អោយ​ម្តាយ​អាមេរិក​កូន​៦​រូប​នេះ​ទទួលបាន​តំណែង​ជា​ស្ត្រី​មានសុដន់​ធំ​បំផុត​លើ​លោក​។​

Wildd​បាន​និយាយថា​នាង​ខ្វល់ខ្វាយ​នឹង​ការវះកាត់​នេះ នៅ​ពេល​ពួក​អ្នកជំនាញ​វេជ្ជសាស្ត្រ​បាន​ព្រមាន​ថា​វា​មិន​មាន​សុវត្ថិភាព​។​

​សុដន់​បច្ចុប្បន្ន​របស់​នាង​មាន​ទម្ងន់​៩​គីឡូក្រាម​រួចស្រេច​ទៅហើយ ដែល​វា​ធ្ងន់​រហូត​ដល់​នាង​ត្រូវការ​អាវទ្រនាប់​ធ្វើ​ពី​ស្បែក​និង​វះ​​កាត់​ដាក់​សាច់ដុំ​បន្ថែម​ដើម្បី​ជួយ​ទ្រ​ទ្រូង​របស់​នាង​។​

​តែ​ស្ត្រី​រស់នៅ​ក្រុង​ម៉ា​អា​មី​អាយុ​៤៥​ឆ្នាំ​នេះ​នៅតែ​និយាយ​ថា​ការវះកាត់​ពង្រីក​ដោះ​ជា​មហិច្ឆតា​របស់​នាង​និង​ដើម្បី​កូនៗ​របស់​នាង​។​​នាង​បាន​និយាយថា​”​ខ្ញុំ​នឹង​ទុក​កេរ្ត៍ដំណែល​នេះ​សំ​រាប់កូនៗ​របស់ខ្ញុំ​”៕

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved