Breaking News
Loading...
Friday, October 18, 2013

កាមរី​គូទ​ហើម​​​ម្ចាស់​ស្រវឹង​ស្រា​ជោក​ជាំ​បោះ​ពួយ​ដូច​ហោះ​ទៅ​បុក​រនាំ​ង​ដែក​​ពុះ​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​ ១០​ផ្ទាំង​


រាជធានីភ្នំពេញ ៖ រនាំងដែកពុះចែកទ្រូវផ្លូវ ចំនួន ១០ផ្ទាំង បានបាក់រងការខូចខាត ខណៈដែលរថយន្តកាមរីគូទហើម ១គ្រឿង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2D-6316 ជិះដោយបុរស ២នាក់ ស្រវឹងស្រាជោកជាំ ធ្វើដំណើរយ៉ាងលឿនតាមមហា វិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុច មុខមជ្ឈមណ្ឌលកាយវិប្បកម្ម ឃ័រហ្វីតនេស ក៏បានរេចង្កូតទៅបុករនាំង ដែកពុះចែកទ្រូវផ្លូវតែម្តង បណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ បើកទៅមុខលែងរួច ចំណែកអ្នកជិះ ២នាក់នោះ បានរត់ឡើងជិះម៉ូតូឌុបគេចខ្លួនបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ៤៥នាទី យប់ថ្ងៃទី១៧ តុលា ២០១៣ ស្ថិតក្នុងក្រុមទី៥៥ ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែង និងនាំយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ៕







0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved