Breaking News
Loading...
Wednesday, October 9, 2013

គ្រោះ​ម​ហ​ន្ត​រា​យ នៃ​​ការ​បាក់​​ធ្លាយ​​ទំនប់​​អាង​​កំ​ពីង​ពួយ ទឹក​​ហូរ​​បុក​​ផ្តាច់​​ផ្ទះ​​​រាប់​សិប​​ខ្នង​


​ខេត្តបាត់ដំបង ៖ បើ​ទោះ​បី​ជា​​ក្រុម​ម​ន្ត្រី បាន​​ព្យា​យាម​​គ្រប់​គ្រង ស្ថាន​ភាព​​ទឹ​ក​ជំ​ន​ន់ នៅ​​អា​ង​​កំ​ពីង​ពួយ​​បែប​ណា​ក៏​ដោយ ក៏​​គ្រោះ​ម​ហ​ន្ត​រាយ បាន​កើត​​ឡើង ទៅ​តាម​​បែ​ប​ប​ទ​​ធម្ម​ជាតិ ហើយ​​នៅ​​ព្រឹក​​ថ្ងៃ​ទី​​៩ ខែ​តុ​លា​​នេះ ទំនប់​​អាង​​កំ​ពីង​ពួយ ដែលមាន​ចម្ងាយ​យ៉ាង​វែង នៅជាប់​សំណង់​ទី​២ បាន​បាក់​ធ្លាយ ចាប់ពី​សំណង់​ទី​២ រហូតដល់​ជើងភ្នំ ស្ថិតនៅ​ភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង​។

 

​បន្ទាប់ពី​បាក់​ទំនប់ គេ​សង្កេតឃើញ​កម្លាំង​ទឹក នៅ​ចំណុច​បាក់​ធ្លាយ​នោះ បាន​ហូរ​បុក​ផ្តាច់ ផ្ទះ​ប្រជាពលរដ្ឋ ដែល​នៅក្បែរនោះ បង្ក​ឲ្យ​មាន​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ មិន​ខុសពី​ខ្សែភាពយន្ត​ប៉ុន្មាន​ទេ​។ កម្លាំង​ទឹក​ដែល​ហូរ​ចេញ ពី​អាង​កំពីងពួយ ត្រង់ចំណុច​បាក់​ធ្លាយ​នោះ មាន​សន្ទុះ​ខ្លាំងណាស់ មិនមាន​នរណា​ហ៊ាន​ចូល ទៅជិត​ទេ​។ ចំណែក​ផ្ទះ​ដែល​ទឹក​ហូរ នាំយកទៅ​បាត់​នោះ ក៏​នៅ​ពុំទាន់​ដឹង​ពី​តួលេខ​ច្បាស់លាស់​នៅឡើយ​ដែរ ប៉ុន្តែ​គេ​គ្រាន់តែ​ដឹងថា ផ្ទះ​ដែល​នៅ​ចំ​មុខទឹក គឺ​បាក់​រលំ​ទាំងអស់​ដែលមាន​ចំនួន​ច្រើន​ខ្នង​។

 

​យ៉ាងណាក៏ដោយ មនុស្ស និង​សត្វពាហនៈ មិនបាន​រងគ្រោះ​នោះទេ ព្រោះ​ត្រូវបាន​ជម្លៀស ចេញទៅ​ទួល​សុវត្ថិភាព បាន​ទាន់ពេលវេលា ។ សូម​រំលឹកថា មុនពេល​ដែលមាន​ការ បាក់​ធ្លាយ​ទំនប់​នេះ កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរខេត្ត បាន​ចុះទៅ​ជួយសង្គ្រោះ ប្រជាពលរដ្ឋ ដឹកជញ្ជូន​ចេញពី​លំនៅដ្ឋាន ដើម្បី​ទៅរក​ទីទួល​សុវត្ថិភាព ខ្លះ​មាន​មធ្យោបាយ​ដូចជា គោយន្ត​កន្ត្រៃ ឬ​ឡានតូច​-​ធំ បាន​រើ​ឥ​វ៉ាន់ ដោយ​ខ្លួនឯង ទើប​អាច​ចៀសផុត ពី​គ្រោះថ្នាក់​។​

 

ចំណែក​នៅក្បែរ​សំណង់​ទី​១ ស្ថិតនៅ​ភូមិ​តា​ង៉ែ​ន ដែល​អាជ្ញាធរ បាន​យក​គ្រឿងចក្រ ទៅ​កាយ​បើកមុខ​ទឹក​នោះ បានធ្វើ​ឲ្យ​ទំនប់​បាក់​កាន់តែ​ធំ​ឡើងៗ ដោយសារ​កម្លាំង​ទឹក​ហូរ​ច្រោះ​។ កាលពី​រសៀល​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៣ ក្រុមការងារ​របស់​ក្រសួង និង​មន្ទីរ​ធនធានទឹក សហការ​ជាមួយ អាជ្ញាធរ​ខេត្ដ​បាត់ដំបង បាន​ចុះ​អន្ដរាគមន៍ ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់ ហើយ​បានសម្រេច កាយ​ប្រឡាយ ដែលមាន​ប្រវែង ៣០ ម៉ែត្រ ជម្រៅ​២,៥ ម៉ែត្រ ដើម្បី​រំដោះ​ទឹក​ពី​អាង កំពីងពួយ ជៀសវាង​ទំហំ​ទឹកធំ​អាច​ហូរ បាក់​ទំនប់​ដោយ​ប្រការ​ណាមួយ ៕

Wat 09103 Wat 09104

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved