Breaking News
Loading...
Friday, October 18, 2013

រថយន្ត​ក្រុង​របូតកង់​​ឆូតផ្លូវ​​១០០ម៉ែត្រ តែមិន​ក្រឡាប់​គ្រោះ​ថ្នាក់​​ដល់​អ្នកដំណើរ​​ទេ


ខេត្តពោធិ៍សាត់ ៖ រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង ខណៈពេលកំពុងបើកបរ ស្រាប់តែរបូតកង់ក្រោយខាងស្តាំ អូសឆូតផ្លូវខូចអស់ប្រហែល ១០០ម៉ែត្រ ប៉ុន្តែមិនបណ្តាលឱ្យក្រឡាប់ គ្រោះថ្នាក់ដល់អ្នកដំណើរ ដែលជិះក្នុងរថយន្តនោះទេ ។

ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង៨ និង២៥នាទីព្រឹកថ្ងៃទី១៧ តុលា ២០១៣ ស្ថិតក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុក ក្រគរ ។ រថយន្តក្រុងដែលរបូតកង់នេះ ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 3B 4359 ធ្វើដំណើរពីលិចទៅកើត មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ហើយក៏មិនដឹងថា ជារបស់ក្រុមហ៊ុនណាដែរ ព្រោះភ្លាមៗនោះគេបានបកឈ្មោះក្រុមហ៊ុនចេញ និងព្យាយាមលាក់ពីអ្នកសារព័ត៌មានទៀតផង ។

ប្រជាពលរដ្ឋសំណូមពរឱ្យស្ថាប័ន មានសមត្ថកិច្ចរឹងបន្តឹង ដល់ក្រុមហ៊ុនដឹកអ្នកដំណើរ ក៏ដូចរថយន្តឈ្នួលគ្រប់ប្រភេទ មេត្តាត្រួតពិនិត្យរថយន្តឱ្យបានត្រឹមត្រូវ មុននឹងចេញដំណើរ ចៀសវាងគ្រោះថ្នាក់ជាយថាហេតុ ។





0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved