Breaking News
Loading...
Tuesday, October 1, 2013

នារីម្នាក់ នៅភ្នំពេញ មកលេងទឹកនៅកំពង់ឆ្នាំង លង់ស្លាប់


ប្រភព៖ CEN

កំពង់ឆ្នាំង:  នារី​ម្នាក់​បាន​លង់ទឹក​ស្លាប់ ក្នុងខណៈ​ពេលដែល​នាង​រអិល​ជើង ធ្លាក់​ទៅក្នុង​អន្លង់​ទឹក​ជ្រៅ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ទំនប់​២០​ឧសភា ក្នុង​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។
​    ​
​នារី​រងគ្រោះ​ត្រូវបាន​មិត្តភក្តិ​ប្រាប់​អោយដឹងថា នាង​ឈ្មោះ អា មុំ អាយុ​ប្រហែល​២០​ឆ្នាំ រស់នៅ​ម្តុំ​បុរី​កីឡា រាជធានី​ភ្នំពេញ​។
​    ​
​នៅក្នុង​ថ្ងៃកើតហេតុ​នារី​រងគ្រោះ រួម​និង​មិត្តភក្តិ ៤-៥ នាក់​ទៀត បាននាំគ្នា​មកលេង​នៅ ខេត្តកំពង់ឆ្នាំង និង បាន​ទៅលេង​ទឹក​នៅ​ទំនប់​២០​ឧសភា ក្នុងខណៈពេល​កំពុងតែ​លេង​ទឹក នោះ​នារី​រងគ្រោះ​បាន​រអិល​ជើង​ធ្លាក់​ទៅក្នុង​អន្លង់​ទឹក​ជ្រៅ បណ្តាលអោយ​លង់​តែម្តង​។ នៅក្នុង​ហេតុការណ៍​នេះ មិត្តភក្តិ និង​ប្រជាពលរដ្ឋ​ដែល​ទៅលេង​ទឹក​នៅ​ទីនោះ បាន​ព្យាយាម​ជួយ នាង​ដែរ តែ​មិន​អាចជួយ​បាន​។ នារី​រងគ្រោះ​បាន​លិចទៅ​ក្នុង​ទឹក​រយៈពេល​ពីរ​ម៉ោង​ទើប​រក​សព​ឃើញ​។
​    ​
​សព​នារី​រងគ្រោះ ត្រូវបាន​គេ​ហៅ​រថយន្ត​សាមុយ ទៅ​ដឹក​មកកាន់​លំនៅដ្ឋាន​របស់​នាង នៅ​រាជធានី​ភ្នំពេញ​៕

girl_water-die_cen

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved