Breaking News
Loading...
Monday, September 30, 2013

Wow សៀវ​ឡុងនី ចេះ​និយាយ​ស្ទាត់​៣ភាសា?


តារាសំដែង​ដ៏​មាន​ទេពកោសល្យ​នាង លាវ យីងហ្វៃ ត្រូវ​បាន​គេ​ដឹងថា នាង​មិនគ្រាន់​តែ​មានសមត្ថភាព សុភាពរាបសារ និង​ទេពកោសល្យ​នោះ​ទេ តែ​អាច​និយាយបាន​៣ភាសា​យ៉ាង​ស្ទាត់​ជំនាញ​ទៀត​ផង។

គេហទំព័រ សប្បាយ​បាន​ផ្សាយ​ឲ្យ​ដឹងថា Liu Yifei គឺ​ជា​កូន​​ស្រី​ទោល​​​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ឪពុក​​​ជា​លេខាធិការ​ទី ១ (1st Secretary) នៃ​ស្ថានទូត​ចិន​ប្រចាំ​​​នៅ​​ប្រទេស​បារាំង ​និង​ជា​សាស្ត្រាចារ្យ​បង្រៀន​​ភាសា​បារាំង និង​ម្ដាយ​​ជា​អ្នក​រាំ​អាជីព​ម្នាក់។ ​

គេហទំព័រ​កំសាន្ត​សប្បាយ​ធំបំផុត​របស់កម្ពុជានេះ បាន​បន្ត​ឲ្យ​រៀបរាប់ថា នៅ​ពេល​ Liu Yifei ​មាន​អាយុ ១១ ឆ្នាំ   នាង និង​ម្ដាយ​​បាន​ប្ដូរ​លំនៅ​ទៅ​រស់​នៅ​ទីក្រុង New York សហរដ្ឋអាមេរិក ហើយ​ពេល​នោះ  Liu Yifei ក៏​បាន​ចូល​រៀន​នៅ​សាលា Louis Pasteur Middle School 67។  Liu Yifei បាន​ត្រលប់​​មក​​រស់​នៅ​ប្រទេស​ចិន​វិញ​ក្នុង​ឆ្នាំ ២០០២ ដោយ​ពេល​នោះ​នាង​បាន​បន្ត​អាជីព​ជា​តារា​សម្ដែង​របស់​នាង។ ពីរ​បី​សប្ដាហ៍​ក្រោយ​មក  Liu Yifei ត្រូវ​បាន​សាលា​ភាពយន្ត  ​”Performance Institute of Beijing Film Academy”  អនុញ្ញាត​ឲ្យ​ចូល​រៀន។ ពេល​នោះ​នាង​មាន​អាយុ ១៥ ឆ្នាំ។  Liu Yifei បាន​បញ្ចប់​ការ​សិក្សា​នៅ Performance Institute of Beijing Film Academy  ក្នុង​ឆ្នាំ ២០០៦។​

ក្រោយពេល​ឃើញ តារាសំដែង មានសម្រស់ទន់ភ្លន់ និងមានទេពកោសល្យ Liu Yifei (លាវ យីហ្វៃ) ក្នុងកម្មវិធីមួយចំនួន ចុងក្រោយនេះ បានធ្វើឲ្យទស្សនិកជនដឹងថា នាងនៅតែស្រស់ស្អាតក្នុងចិត្តរបស់​ពួកគេ។

ព្រោះហេតុនេះ គេពុំសូវដែលបានឃើញ រូបនាងញឹកញាប់ណាស់ណា​ទេ ត្បិត​ពេលវេលា​របស់តារាសដែង ល្បីឈ្មោះនេះ មានតិចតួចបំផុ​ត​សម្រាប់ការបង្ហាញ​ខ្លួនជាសាធារណៈ។

តែថ្ងៃនេះ តារាសំដែង វ៍យ 26 ឆ្នាំរូបនេះ បានបញ្ចេញ់រូបភាព មួយអាល់ប៊ុម សម្រាប់​ឆ្លើយតបទៅនឹង​ការចង់បានរបស់ ទស្សនិកជន និងអ្នកគាំ​ទ្ររបស់នាង។ រូបភាពទាំងនេះ ធ្វើឲ្យមហាជន ហៅនាងដោយមិនស្ទាក់ស្ទើរថា «មានពន្លឺដូចគ្រាប់ពេជ្រ» ឯអ្នកខ្លះទៀត និយាយថា «លាវ យីហ្វៃ ពិតជាទេពអប្សរចាប់កណើតមែន»៕

 

9899siev_longni.jpg
ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved