Breaking News
Loading...
Saturday, September 28, 2013

វីដេអូ៖ ស៊ុតបញ្ចូលទីមិនបានសម្រេច ព្រោះរបូតខោ (video inside)


ហេតុការណ៍ដែលកម្រកើតមាន ក្នុងប្រវត្ដិសាស្ត្របាល់ទាត់ បែរជាកើតមាននៅក្នុងជំនួបការប្រកួតបាល់ទាត់ នាទឹកដី Villa Park ក្នុងក្របខ័ណ្ឌ Capital One Cup រវាងក្រុម Aston Villa នឹងក្រុម Tottenham Hotspur កាលពីរាត្រីយប់ថ្ងៃអង្គារ៍ ទី ២៤ ខែកញ្ញា កន្លងទៅថ្មីៗនេះ។

ក្នុងវីដេអូដែលមានរយៈពេល ៥វិនាទីនេះ បានបង្ហាញពីសកម្មភាពដែលកីឡាកររបស់ Aston Villa គឺកីឡាករ Nicklas Helenius ខកខានមិនអាចស៊ុតបញ្ចូលទីបាន ដោយសារតែកីឡាករ Jan Vertonghen របស់ Spurs ធ្វើជាដួលចាប់ទាញខោរបស់ដៃគូ បណ្តាលឲ្យរបូតធ្លាក់ដល់ក្រោម យ៉ាងអាម៉ាស់ នៅចំពោះមុខទស្សនិកជន ជាច្រើនម៉ឺននាក់ នាកីឡាដ្ឋាន Villa Park នោះ។

គួរបញ្ជាក់ផងដែរថា ការប្រកួតកន្លងទៅនេះ រវាងក្រុមទាំងពីរគឺ ក្រុមភ្ញៀវ Tottenham Hotspur បានយកឈ្នះក្រុមម្ចាស់ផ្ទះ Aston Villa ដោយលទ្ធផល ៤ទល់នឹង០ ដែលគ្រាប់បាល់ទាំងនេះ ស៊ុតបញ្ចូលទីដោយកីឡាករ Defoe នៅនាទីទី ៤៦ និង ៩០+២ កីឡករ Paulinco នៅនាទីទី ៤៩ និង Nacer Chadli នៅនាទីទី ៨៥។


បើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះវីដេអូនេះ?

ដោយ RoMeo

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved