សិល្បៈជាកន្លែងប្រកួតប្រជែងដ៏ធំរបស់សិល្បករ សិល្បការិនីគ្រប់រូប ជាពិសេសសិល្បការិនីតែម្ដង ពួកគេតែងបង្អួតភាពឆើតឆាយរបស់ខ្លួនទៅវិញមក ហើយបើនិយាយពីសម្រស់ដើមទ្រូងទៀត វាជារឿងសំខាន់ បំផុតព្រោះតារាមួយចំនួនហ៊ានកែច្នៃដើមទ្រូងរបស់ពួកគេដោយធ្វើយ៉ាងណាឱ្យមានការទាក់ទាញ។ ក្រឡេកមើលតារាស្រីទាំង ២០ដួងខាងក្រោមនេះ បន្តិចមើល តើតារារូបណាមានសម្រស់ដើមទ្រូងទាក់ទាញជាងគេ…?
១ កុល ដាវី ល្បីឈ្មោះក្រោយពីហ៊ានបង្ហាញភាព sexy
ទស្សនិកជនភាគច្រើនបានទទួលស្គាល់ថា កញ្ញា កុល ដាវី ជាតារា sexy ជាគេនៅកម្ពុជា។ ភាព sexy របស់នាងបានជួយជ្រោមជ្រែង និងធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់នាងមានភាពល្បីល្បាញរហូតមកដល់ពេលបច្ចុប្បន្ន។
២ ព្រីម លីហ្សា តោងភាពល្បីដោយសារតែពូកែសម្ញែងដើមទ្រូង ព្រមទាំងអួតរឿងសំលៀកបំពាក់
បើនិយាយពីការបង្ហាញស្នាដៃក្នុងពិភពសិល្បៈតារា sexy ព្រីម លីហ្សា មិនសូវមានទស្សនិកជនស្គាល់ប៉ុន្មានទេ ប៉ុន្តែបើនិយាយពីការសម្ញែងដើមទ្រូង និងអួតរឿងសំលៀកបំពាក់ តារារូបម្នាក់នេះហាក់បោះជំហានមុខគេ។ កត្តាទាំងនេះនាំឱ្យនាងទទួលបានប្រជាប្រិយភាពរហូតឈ្នះពានអាណាចក្រតារាផ្នែកតារាមានប្រជាប្រិយភាពប្រចាំឆ្នាំ២០១៣ ទៀតផង។
៣ ទឹម រដ្ឋា ជាតារាសម្ញែងដើមទ្រូងលេចធ្លោក្នុងក្រុម Cambodia Super Model
កញ្ញា ទឹម រដ្ឋា ជាតារាសម្ដែង និងជាតារាបង្ហាញម៉ូដលេចធ្លោក្នុងក្រុម Cambodia Super Model ដែលមានស្នាមសាក់លើក និងកំប៉េះគូថស្អាតជាងគេ ហើយក៏គ្មានតារាណាហ៊ានធ្វើដូចនាងដែរ។ សម្រស់ស្រស់ស្អាតបូករួមនឹងកម្ពស់ និងដើមទ្រូងគួរឱ្យទាក់ទាញផងបានធ្វើឱ្យតារារូបនេះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីទស្សនិកជន។
៤ គង់ ចាន់ស្រីមុំ ហ៊ាន sexy គ្រប់បែបយ៉ាងដើម្បីទទួលបានប្រជាប្រិយភាព
កញ្ញា គង់ ចាន់ស្រីមុំ ជាតារា sexy មួយរូប មានប្រជាប្រិយភាពមិនចាញ់តារាផ្សេងៗប៉ុន្មានទេ រហូតគេហទំព័រមួយក្នុងប្រទេសវៀតណាមចុះផ្សាយថា នាងជាតារា sexy ក្នុងប្រទេសកម្ពុជាទៀតផង។ ការហ៊ានបង្ហាញ sexy គ្រប់កាលៈទេសៈ ធ្វើឱ្យតារារូបនេះមានទស្សនិកជនជាច្រើនស្គាល់។
៥ កែវ និសា បញ្ហារឿងអាស្រូវ រួមទាំងភាព sexy ធ្វើឱ្យកេរ្តិ៍ឈ្មោះល្បីរន្ទឺក្នុងពិភពសិល្បៈ
អាចថាជាតារាសម្ដែងសម្បូររឿងអាស្រូវក៏ថាបានព្រោះតារារូបនេះតែងមានរឿងអាស្រូវមិនចេះដាច់ ហើយបើនិយាយពីភាព sexy វិញកញ្ញា កែវ និសា ត្រូវបានទស្សនិកជនចាត់ទុកជាតារា sexy ខ្លាំងក្នុងចំណោមតារា sexy នានា។
៦ ប៊ុន ផៃលីន ចង់បានតំណែងតារា sexy បំផុតក្នុងប្រទេសកម្ពុជា
ដោយសារតែការច្រៀង និងសម្ដែងខារ៉ាអូខេហាក់ពុំសូវទទួលបានផ្លែផ្កា តារារូបនេះបានងាកមកចាប់អារម្មណ៍រឿង sexy វិញម្ដង រហូតមានពេលមួយ កញ្ញា ប៊ុន ផៃលីន បង្ហើបប្រាប់ថា នាងចង់បានតំណែងជាតារា sexy បំផុតទៀតផងក្នុងប្រទេសកម្ពុជា។
៧ សាសា មិនសូវជោគជ័យទេរឿងធ្វើពិធីករ តែបានភាព sexy យោង
អតីតពិធីការិនីរបស់ CTN កញ្ញា សាសា ហាក់មិនសូវជោគជ័យប៉ុន្មានទេរឿងអាជីពជាពិធីការិនី ប៉ុន្តែបើនិយាយពីការបង្ហាញភាព sexy ជាពិសេសការសម្ញែងដើមទ្រូងតារារូបនេះទទួលការចាប់អារម្មណ៍ជាខ្លាំងពីទស្សនិកជន។
៨ គង់ ចាន់រដ្ឋា យកភាព sexy ដើម្បីទាក់ទាញប្រជាប្រិយភាព
កញ្ញា គង់ ចាន់រដ្ឋា ជាតារាចម្រៀងក្នុងក្រុមផលិតកម្ម បុប្ផា មិនសូវជាទទួលការចាប់អារម្មណ៍ច្រើនប៉ុន្មាននោះទេពីទស្សនិកជន ប៉ុន្តែតារារូបនេះចូលចិត្តបង្ហាញភាព sexy របស់ខ្លួននៅតាមបណ្ដាញសង្គម Facebook និងនៅតាមកម្មវិធីសិល្បៈនានា ធ្វើឱ្យកញ្ញាទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន។
៩ គង់ វង្សយ៉ាទី បង្ហាញភាព sexy ខ្លាំងបន្ទាប់ពីចូល CTN
កញ្ញា គង់ វង្សយ៉ាទី ដើមឡើយមិនសូវមានការចាប់អារម្មណ៍ប៉ុន្មានទេពីទស្សនិកជន ប៉ុន្តែក្រោយពីបោះជំហានចូល CTN រួមទាំងការហ៊ានបង្ហាញភាព sexy ផង ធ្វើឱ្យពិធីការិនីរូបនេះទទួលបានការគាំទ្រច្រើនពីទស្សនិកជន។
១០ ពៅ លីដា សម្រស់ បូករួមនឹងភាព sexy ធ្វើឱ្យកេរ្តិ៍ឈ្មោះហក់ឡើង
បើនិយាយពីសម្រស់ និងភាព sexy កញ្ញា ពៅ លីដា មិនចាញ់តារាដទៃទៀតប៉ុន្មានទេ។ ប្រការបែបនេះ ធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់នាងកើនឡើងឆាប់រហ័សដោយទទួលបានការចាប់អារម្មណ៍ជាច្រើនពីទស្សនិកជន។
១១ សុខ ច័ន្ទណានូ លេងស្ទិល sexy ជាមួយ អ៊ែនឌី ដើម្បីទទួលប្រជាប្រិយភាព
កញ្ញា សុខ ច័ន្ទណានូ ជាតារាចំណូលថ្មីទេ ប៉ុន្តែកញ្ញាហ៊ានបង្ហាញភាព sexy របស់ខ្លួនដោយថតរូបបង្ហាញដើមទ្រូងជាមួយលោក អ៊ែនឌី និងហ៊ានសម្ញែងដើមទ្រូងដោយមិនខ្លាចការរិះគន់ពីទស្សនិកជនក្នុងកម្មវិធីសិល្បៈនានា ដែលសាធារណជនមួយចំនួនអះអាងថាព្រោះតែនាងចង់ទទួលបានប្រជាប្រិយភាពពីទស្សនិកជន។
១២ មួយ មួយ សាកល្បង sexy ដំបូងទទួលការចាប់អារម្មណ៍
កញ្ញា មួយ មួយ ជាតារាបង្ហាញម៉ូដក្នុងក្រុម Cambodia Super Model ប៉ុន្តែហាក់មិនសូវទទួលការចាប់អារម្មណ៍ប៉ុន្មានទេពីទស្សនិកជន យ៉ាងណាក៏ដោយ ក្រោយពីចាប់ផ្ដើមសម្ញែងដើមទ្រូង ធ្វើឱ្យតារារូបនេះ ហាក់មានអ្នកស្គាល់គ្រាន់បើដែរ។
១៣ ឆ យី លេងមួយក្បាច់ថ្ងៃអាណាចក្រតារា រងការរិះគន់ផង និងកោតសរសើរផង
ការបង្ហាញល្វែងលើគួរឱ្យទាក់ទាញរបស់កញ្ញា ឆ យី ក្នុងថ្ងៃប្រគល់ពានអាណាចក្រតារាធ្វើឱ្យនាងទទួលបានការគាំទ្រផង និងទទួលការរិះគន់ផង។ តែទោះជាយ៉ាងណាក៏ដោយ ការបង្ហាញដើមទ្រូងដ៏ទាក់ទាញនេះធ្វើឱ្យកញ្ញាទទួលបានប្រជាប្រិយភាពឡើងវិញផងដែរ ព្រោះនាងហាក់បាត់បង់កេរ្តិ៍ឈ្មោះទៅហើយក្នុងពិភពសិល្បៈ។
១៤ ឆ័យលី ដាឡែន ចង់រាងចាលរឿងសម្ញែងដើមទ្រូង
កញ្ញា ឆ័យលី ដាឡែន គឺជាអ្នកចម្រៀងល្បីខាងបញ្ចេញដើមទ្រូងធំរបស់នាងឱ្យគេមើល ហើយក៏ធ្លាប់ទទួលរងការរិះគន់ខ្លាំងជាងគេផងដែរ។ អ្នកចម្រៀង sexy រូបនេះ តែងតែលេងខ្លួនមិនបង្អង់ដៃ ឱ្យគេឃើញដើមទ្រូងដ៏ធំទ្រលុកទ្រលន់ទាំងគូរបស់នាង។ ប៉ុន្តែមួយរយៈចុងក្រោយនេះ នាងហាក់រាងចាល ព្រោះតែមានប្រតិកម្មពីមហាជន រឿងបង្ហាញដើមទ្រូងមិនញញើតដៃនេះ។
១៥ ស៊ឹម ថៃណា ច្រៀងមិនសូវពីរោះ តែបានដើមទ្រូងទាក់ទាញប្រជាប្រិយភាពយោង
កញ្ញា ស៊ឹម ថៃណា ក៏ជាតារាចម្រៀងមួយរូបក្នុងផលិតកម្ម M ប៉ុន្តែមកទល់នឹងពេលនេះអាជីពចម្រៀងរបស់នាងហាក់ស្ងប់ស្ងាត់។ ការច្រៀងរបស់នាងនៅក្នុងផលិតកម្ម M កន្លងមក នាងហាក់ពុំសូវទទួលបានការចាប់អារម្មណ៍ច្រើនប៉ុន្មានទេពីទស្សនិកជន ប៉ុន្តែបន្ទាប់ពីចាប់ផ្តើមបង្ហាញដើមទ្រូង មានអ្នកចាប់អារម្មណ៍នាងបណ្ដើៗ និងមានគេស្គាល់ច្រើនដល់សព្វថ្ងៃ។
១៦ ហេង ម៉ារ៉ាឌី តារាសម្ដែងសម្ញែងដើមទ្រូងមិនសន្សំសំចៃ
អាជីពជាពិធីការិនី និងជាតារាសម្ដែងរបស់កញ្ញា ហេង ម៉ារ៉ាឌី ហាក់សូវជោគជ័យ និងទទួលបានការគាំទ្រច្រើនប៉ុន្មានទេពីទស្សនិកជន ប៉ុន្តែការចូលចិត្តបង្អួតដើមទ្រូងដោយមិនសំចៃធ្វើឱ្យនាងមានប្រជាប្រិយភាពរហូតមកទល់នឹងពេលបច្ចុប្បន្ន។
១៧ ពេជ្រ អាវីហ្សា ទទួលប្រជាប្រិយភាពព្រោះតែសម្រស់ដើមទ្រូង
ប្រហែលជាគិតថាការទទួលប្រជាប្រិយភាពតាមរយៈការថតខ្សែភាពយន្តពិបាកនឹងទទួលការចាប់អារម្មណ៍ដោយប្រើរយៈពេលយូរ ដូច្នេះហើយទើបតារា sexy រូបនេះបង្វែរមកបង្ហាញដើមទ្រូងវិញអាចទាក់ទាញការគាំទ្របានឆាប់រហ័ស។
១៨ ឈិត សុជាតា ដើមទ្រូងធំស្អាតគួរឱ្យទាក់ទាញ
បើទោះជាធ្លាប់រៀបការហើយយ៉ាងណាក៏ដោយ ប៉ុន្តែអ្នកនាង ឈិត សុជាតា ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីទស្សនិកជន ព្រោះតែដើមទ្រូងរបស់នាងធំស្អាតគួរឱ្យទាក់ទាញ។
១៩ ពេជ្រ ថាវរ៉ា បញ្ចេញភាព sexy ដើម្បីទាក់ទាញប្រជាប្រិយភាព
ត្បិតតែប្រជាប្រិយភាពផ្នែកសម្ដែងភាពយន្តមិនសូវទទួលបានជោគជ័យបែបណាក្ដី ប៉ុន្តែការបង្ហាញភាព sexy ធ្វើឱ្យកញ្ញា ពេជ្រ ថាវរ៉ា ទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន ជាពិសេសក្រុមហ៊ុនធំៗតែអញ្ជើញឱ្យបង្ហាញផលិតផលរបស់គេមិនចេះដាច់។
២០ សាន សុម៉ាលី ភាព sexy ជាចំណែកមួយនាំឲ្យនាងទទួលបានការគាំទ្រ
យ៉ាងណាក៏ដោយ តារា sexyសាន សុម៉ាលី បានមានទស្សនៈផ្សេងពីតារាដទៃ ខណៈដែលនាងអះអាងថា ភាព sexy ក៏ជាចំណែកមួយដែលនាំឲ្យនាងទទួលបានការគាំទ្រ និងល្បីល្បាញដែរ។ ដើមទ្រូងទាំងគូរបស់នាង តែងតែបង្ហាញឲ្យគេឯងឃើញនៅគ្រប់កម្មវិធីរបស់អ្នកសិល្បៈ និងការឡើងច្រៀងក្នុងការប្រគំតន្ត្រីផ្សេងនៅតាមបណ្ដាស្ថានីយ ទូរទស្សន៍។
អត្ថបទ៖ អ៊ីង សុឡា
0 comments:
Post a Comment