Tim Cook ថ្មីៗ​នេះ​មាន​បទ​សម្ភាស​មួយ​ជា​មួយ​សារព័ត៌មាន Bloomberg ដោយ​បាន​បង្ហាញ​ពី​ទស្សនវិស័យ​របស់​ខ្លួន​លើ​ប្រជាប្រិយភាព​របស់ Tablet ថា នឹង​យក​ឈ្នះ​កុំព្យូទ័រ​ក្នុង​រយៈ​ពេល ២ឆ្នាំ​ខាង​មុខ។

អាន៖ Tim Cook ប្រាប់​មូលហេតុ​ដែល​​ Apple មិន​ផលិត iPhone ច្រើន​ស៊េរី​

ស្រប​ពេល​ដែល​វត្តមាន iPhone 5S និង iPhone 5C ត្រូវ​បាន​ដាក់​ឱ្យ​ចរាចរ​នៅ​លើ​ទីផ្សារ​មួយ​ចំនួន​នោះ គេហទំព័រ Bloomberg បាន​ធ្វើ​បទ​សម្ភាស​មួយ​ជា​មួយ​លោក Tim Cook នាយក​ប្រតិបត្តិការ​របស់ Apple។ លោក​មាន​ជំនឿ​ថា ទីផ្សារ Tablet នឹង​រីក​សាយ​យ៉ាង​ខ្លាំង​លក់​ដាច់​ច្រើន​ជាង PC នៅ ២ឆ្នាំ​ខាង​មុខ។ នាយក​ប្រតិបត្តិ​ដដែល​នេះ​បាន​បន្ត​ទៀត​ថា កំណើន​ឡើង​នៃ​ទីផ្សារ Tablet គឺ​បណ្ដាល​មក​ពី​ក្រុមហ៊ុន​កុំព្យូទ័រ​ជា​ច្រើន បាន​ងាក​មក​ផលិតផល Android device តម្លៃ​ធូរ​ថ្លៃ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អតិថិជន​ងាក​មក​ចាប់​អារម្មណ៍​នឹង Tablet ជាង PC ទៅ​វិញ។

ខណៈ​ពេល​កំពុង​លើក​ប្រធានបទ​ពី​ការ​ប្រទាញប្រទង់​រវាង Tablet និង PCs លោក Cook បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​របស់​លោក​ថា៖ “ខ្ញុំ​គិត​ថា ប្រសិន​ខ្ញុំ​បាន​ទិញ Android tablet យក​មក​ប្រើ ហើយ​ត្រូវ​នឹង​តម្រូវការ នោះ​ខ្ញុំ​មិន​ច្បាស់​ទេ​ថា នឹង​ទិញ tablet ផ្សេត​ទៀត​នោះ”។ កម្មវិធី (app) ល្អៗ​មាន​ប្រយោជន៍​ក៏​ជា​ចំណុច​ដែល​នាំ​ឱ្យ Tablet ជោគជ័យ​ផង​ដែរ។

អាន៖ មេ​ធំៗ ​Apple ទាំង​ ១០​ជា​នរណា?

អាន៖ តើ Tim Cook អាច​រក្សា​​តំណែង​ខ្លួន​បាន​ដែរ​ឬ​ទេ?

ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ …

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ theverge