ការបំផ្ទុះគ្រាប់បែកអត្ដឃាត បានកើតឡើងនៅព្រះវិហារ មួយន្លែងក្នុងទីក្រុង ប៉េសាវ៉ា ភាគខាងលិចប៉ាគីស្ថាន
ប៉ាគីស្ថាន ៖ ការបំផ្ទុះគ្រាប់បែកអត្ដឃាត បានកើតឡើងនៅព្រះវិហារ មួយន្លែងក្នុងទីក្រុង ប៉េសាវ៉ា ភាគខាងលិចប៉ាគីស្ថាន កាលពីថ្ងៃទី២២ ខែកញ្ញា សម្លាប់មនុស្ស ៧៨ នាក់ ហើយគេចាត់ទុកថា នេះជាការវាយប្រហារសម្លាប់ អ្នកកាន់សាសនាគីតូ ច្រើនបំផុតនៅក្នុង ប្រទេសដែលមាន ពលរដ្ឋភាគច្រើន កាន់សាសនាអ៊ិនស្លាម។
បុគ្គលិកមន្ទីរពេទ្យ លេឌី រីដឌីង បានបញ្ជាក់ថា មកទល់ពេលនេះ មានអ្នកស្លាប់កើនឡើងដល់ ៧៨ នាក់ ហើយនឹងមានអ្នកស្លាប់បន្ដទៀត ដោយសារតែ អ្នករងរបួសជាច្រើន គ្មានសង្ឃឹមរស់នោះឡើយ ។ ប៉ូលិសទីក្រុងប៉េសាវ៉ា បានឱ្យដឹងថា នៅមានពលរដ្ឋ ១៤៥ នាក់រងរបួសជាទម្ងន់។
លោក អាលីខាន រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ របស់ប៉ាគីស្ថាន បានឱ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ មានស្ដ្រី ៣៤ នាក់ និងកុមារ ៧ នាក់ ព្រមទាំងប៉ូលិសការពារ ព្រះវិហារ ២ នាក់ទៀតផង ។ ជនវាយប្រហារ គ្រាប់បែកអត្ដឃាត ២ នាក់ បានបំផ្ទុះគ្រាប់បែក នៅក្នុងព្រះវិហារ all saints ដោយពេលនោះ មានសាសនិក រហូតដល់ជាង ៦០០ នាក់ មានវត្ដមាន នៅទីនោះ ។
មកទល់ពេលនេះ មិនទាន់មានក្រុមណាមួយ ចេញមុខអះអាងថា ជាសកម្មភាព វាយប្រហាររបស់ខ្លួននោះឡើយ ។ សម្ដេចសង្ឃកាតូលិក ហ្វ្រាំងសឺស កាលពីថ្ងៃទី២២ ខែកញ្ញា ក៏បានថ្កោលទោស ពីការវាយប្រហារ ទៅលើសាស និកគីតូ នោះដែរ ។ ជារឿយៗក្រុមតាលីបង់ បានប្រកាសថា នឹងបន្ដធ្វើសង្គ្រាមប្រឆាំង រដ្ឋាភិបាលប៉ាគីស្ថាន ខណៈដែលមន្ដ្រីយោធា ប៉ាគីស្ថាន ក៏បានប្ដេជ្ញាបោសសម្អាត ក្រុមតាលីបង់បន្ដទៀត ៕
ប្រភពពី៖ www.ve-news.com
0 comments:
Post a Comment