ក្រុម hacker ដែល​មាន​ឈ្មោះ Chaos Computer Club (CCC) បាន​អះអាង​ថា ​ខ្លួន hack មុខងារ fingerprint ដែល​បំពាក់​ប្រើ​នៅ​លើ iPhone 5S បាន​ដោយ​ជោគជ័យ​ហើយ។ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​គេហទំព័រ softpedia ប្រហែល​កន្លះ​ម៉ោង​មុន​នេះ។

អាន៖ ម្ចាស់ iPhone 4S និង iPhone 5 សូម​ប្រយ័ត្ន​បញ្ហា Lockscreen ពេល​ដំឡើង​ដល់ iOS 7

ការ​បំបែក​ប្រព័ន្ធ​សុវត្ថិភាព fingerprint នៅ​លើ iPhone 5S ធ្វើ​ឡើង​ដោយ​ក្រុម Chaos នេះ តាម​របៀប​​យ៉ាង​ងាយស្រួល និង​សាមញ្ញ​បំផុត​ដោយ​ប្រើប្រាស់​ស្នាម​ម្រាមដៃ​របស់ user ផ្ដិត​ជាប់​នឹង​កញ្ចក់​រាប​ស្មើ​មួយ ហើយ​ចម្លង​មក​ដាក់​នៅ​លើ​ថង់​ជាតិ​ជ័រកៅស៊ូ​ធ្វើ​ជា​ម្រាមដៃ​ក្លែងក្លាយ។ ពេល​នោះ​ គេ​នឹង​អាច​បើក​ទូរសព្ទ (unlock) ដោយ​ជោគជ័យ។

ក្រុម CCC ជឿ​ថា Touch ID របស់ Apple ពុំ​​​​ផ្តល់​សុវត្ថិភាព​គួរ​ឱ្យ​ទុក​ចិត្ត​បាន​នោះ​ទេ​ ព្រោះ​គេ​អាច​ប្រើ​វិធី​ក្លែងក្លាយ​ជា​ច្រើន​ទៀត​ដើម្បី hack បាន​សម្រច។ សំដី​ពី​មនុស្ស​ម្នាក់​ដែល​ដឹកនាំ​ក្រុម CCC ឱ្យ​ទទួល​បាន​ជោគជ័យ​ចំពោះ​ការ​ hack លើ​មុខងារ fingerprint របស់ Apple បាន​លើក​ឡើង​ថា នៅ​លើ​ទីផ្សារ​សព្វថ្ងៃ​នេះ fingerprint sensor របស់ Apple ពិត​ជា​មាន resolution ខ្ពស់​ជាង sensor ដទៃ​​មែន ដូច្នេះ​យើង​គ្រាន់​តែ​រក​ដំណោះស្រាយ​ដើម្បី​ប្រើ fingerprint ក្លែងបន្លំ​ជំនួស​ម្រាមដៃ​របស់​ម្ចាស់​ទូរសព្ទ​ទៅ​បាន​ហើយ។

យ៉ាងណាក៏ដោយ ក្រុម CCC នេះ​បាន​ផ្ដល់​ជា​គំនិត​មួយ​ដល់​ម្ចាស់ iPhone 5S ថា ៖ “iPhone user គួរ​ជៀសវាង​ប្រើ​វិធីសាស្ត្រ​ស្កេន​ក្រយៅដៃ​ដើម្បី​សុវត្ថិភាព​ទូរសព្ទ ព្រោះ​បែបនេះ​អាច​ត្រូវ​បាន hack យ៉ាង​ស្រួល​ដោយ​ការ​បន្លំ​ស្នាម​ម្រាមដៃ”។ ចង់​ដឹង​លំអិត​តើ hack របៀប​ណា​នោះ សូម​ទស្សនាវីដេអូ​ខាង​ក្រោម៖

អាន៖ ទម្លាក់ iPhone 5C/5S ​លេង​បន្តិច​​មើល៍​​​​ស័ក្ដិសម​​តម្លៃជិត២ពាន់​ដុល្លារ​អត់? (វីដេអូ)



ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​ជុំវិញ iPhone 5S …

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ gsmarena, softpedia