Breaking News
Loading...
Monday, September 23, 2013

តើនេះគឺជាម្ដាយគំរូ ដែរ ឬ ទេ?


មានម្ដាយវ័យក្មេងមួយចំនួន មិនបានគិតពីទង្វើរបស់ខ្លួន ដែលអាចនឹងផ្ដល់នូវអសុវត្ថិភាព ដល់កូននៅក្នុងផ្ទៃនោះទេ ព្រោះពួកគេនៅក្មេងខ្ចី ក្នុងការដើរតួរជាម្ដាយមួយរូប។

យ៉ាងណាមិញ ទោះជានៅក្មេងយ៉ាងណាក្ដី គួរតែដឹងថាអ្វីមិនគួរធ្វើពេលដែលមានផ្ទៃពោះដែរ ដូចជាផឹកស្រា ជក់គ្រឿងញៀន ជក់បារី ដែលអាចសម្លាប់ទារកក្នុងពោះបាន។ ចំពោះស្ដ្រីដែលជក់បារីពេលដែលមានផ្ទៃពោះ អាចប្រឈមមុខនឹងការកើតកូន មុនពេល ហើយបារីអាចធ្វើឲ្យប៉ះពាល់ដល់សួនរបស់ទារក ឬ ស្លាប់។

បើសិនជាអ្នកគិតថា អ្នកចង់បានកូន អ្នកគួរតែរក្សាខ្លួនឲ្យមានសុខភាពល្អ ទើបធ្វើឲ្យទារកក្នុងផ្ទៃមានសុខភាពល្អ ទៅតាមម្ដាយ។ បើអ្នកមិនខ្វល់ពីសុខភាពរបស់ខ្លួន គួរតែគិតដល់សុខភាព និងសុវត្ថិភាពកូនរបស់អ្នកផង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ស្ដ្រីដែលជក់បារីពេលដែលមានផ្ទៃពោះ?

កែសម្រួលដោយ អៀង

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved