Breaking News
Loading...
Monday, September 23, 2013

សង្គ្រាម​រវាង​ក្រុម​តា​លី​បង់ និង​ទាហាន​ប៉ា​គី​ស្ថាន បង្ក​ឲ្យ​មាន​​ការ​ដាក់​​គ្រាប់​បែក​​អត្ត​ឃាត​​ ស្លាប់​​និង​​របួស​​ជាង ២៥០​នាក់​


ប៉ា​គី​ស្ថាន ៖ ការ​បំផ្ទុះ​គ្រាប់​បែក​​អត្ដ​​ឃាត បាន​កើត​​ឡើង​​នៅ​​ព្រះ​វិ​ហារ មួយ​​ន្លែ​ង​​ក្នុង​​ទី​ក្រុង ប៉េ​​សា​វ៉ា ភាគ​​ខាង​លិច​​ប៉ា​​គី​​ស្ថាន កាល​ពី​​ថ្ងៃ​ទី​​២២ ខែ​កញ្ញា សម្លាប់​មនុស្ស ៧៨ នាក់ ហើយ​​គេ​​ចាត់​ទុក​ថា នេះ​​ជា​ការ​​វាយ​ប្រហារ​​សម្លាប់​ អ្នក​កាន់សាសនា​គី​តូ ច្រើន​បំផុត​នៅក្នុង ប្រទេស​ដែលមាន ពលរដ្ឋ​ភាគច្រើន កាន់សាសនា​អ៊ិន​ស្លាម​។

 

​បុគ្គលិក​មន្ទីរពេទ្យ លេ​ឌី រីដ​ឌី​ង បាន​បញ្ជាក់ថា មកទល់ពេលនេះ មាន​អ្នកស្លាប់​កើនឡើង​ដល់ ៧៨ នាក់ ហើយនឹង​មាន​អ្នកស្លាប់​បន្ដទៀត ដោយសារតែ អ្នករងរបួស​ជាច្រើន គ្មាន​សង្ឃឹម​រស់​នោះឡើយ ។ ប៉ូលិស​ទីក្រុង​ប៉េ​សាវ៉ា បានឱ្យដឹងថា នៅមាន​ពលរដ្ឋ ១៤៥ នាក់​រងរបួស​ជា​ទម្ងន់​។

 

​លោក អា​លី​ខាន រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ របស់​ប៉ា​គី​ស្ថាន បានឱ្យដឹងថា ក្នុងចំណោម​អ្នកស្លាប់ មាន​ស្ដ្រី ៣៤ នាក់ និង​កុមារ ៧ នាក់ ព្រមទាំង​ប៉ូលិស​ការពារ ព្រះវិហារ ២ នាក់​ទៀតផង ។ ជន​វាយប្រហារ គ្រាប់បែក​អត្ដ​ឃាត ២ នាក់ បាន​បំផ្ទុះ​គ្រាប់បែក នៅក្នុង​ព្រះវិហារ all saints ដោយពេល​នោះ មាន​សាសនិក រហូតដល់​ជាង ៦០០ នាក់ មាន​វត្ដ​មាន នៅ​ទីនោះ ។

 

​មកទល់ពេលនេះ មិនទាន់មាន​ក្រុម​ណាមួយ ចេញមុខ​អះអាងថា ជា​សកម្មភាព វាយប្រហារ​របស់ខ្លួន​នោះឡើយ ។ សម្ដេច​សង្ឃ​កាតូលិក ហ្វ្រាំង​សឺ​ស កាលពី​ថ្ងៃទី​២២ ខែកញ្ញា ក៏បាន​ថ្កោលទោស ពី​ការវាយប្រហារ ទៅលើ​សាស និក​គី​តូ នោះដែរ ។ ជារឿយៗ​ក្រុម​តា​លី​បង់ បានប្រកាសថា នឹង​បន្ដធ្វើ​សង្គ្រាម​ប្រឆាំង រដ្ឋាភិបាល​ប៉ា​គី​ស្ថាន ខណៈដែល​មន្ដ្រី​យោធា ប៉ា​គី​ស្ថាន ក៏បាន​ប្ដេជ្ញា​បោសសម្អាត ក្រុម​តា​លី​បង់​បន្ដទៀត ៕

Pakistani injured blast victims and dead Wat 230922

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved