Breaking News
Loading...
Monday, September 30, 2013

Samsung ជាអ្នកផលិត Chip ថ្មីឲ្យ Apple


ប្រភព LookingToday

ក្រុមហ៊ុន Apple និង Samsung បានកើតមានជម្លោះ នឹងគ្នាអស់រយៈពេល ជាច្រើនឆ្នាំ រហូតដល់ផ្ដាច់ ទំនាក់ទំនង ដោយ Apple ឈប់ឲ្យ Samsung ផ្គត់ផ្គង់នូវគ្រឿងបរិក្ខា ផ្សេងៗសម្រាប់ខ្លួន។

កាលពីដើមឆ្នាំ ២០១៣ មានព័ត៌មានលេចឮថា Apple ឈប់បញ្ជាទិញមេម៉ូរ៉ីពី Samsung និងឈប់ឲ្យ Samsung ផលិត Chip ទៀត ប៉ុន្តែ ក្រោយពេល Apple បង្ហាញ iPhone 5S ត្រូវបានគេសង្ស័យថា Samsung និង Apple គឺលេងល្បែងឆ្មាចាប់កណ្ដុរ។

ថ្មីៗនេះ មានព័ត៌មានជាច្រើន បាននិយាយថា Chip A7 ដែលប្រើនៅលើ iPhone 5S នោះគឺក្រុមហ៊ុន Samsung ជាអ្នកផលិត គ្មានក្រុមហ៊ុនណាផ្សេងឡើយ ហើយនៅពេលនេះ ប្រភពព័ត៌មានចចាមអារ៉ាម ផ្សេងមួយទៀតបាននិយាយថា Samsung មិនត្រឹមតែផលិត Chip A7 ប៉ុណ្ណោះទេ ថែមទៀតជាអ្នកផលិត Chip A8 សម្រាប់ iPhone និង iPad ម៉ូដែលថ្មីទៀតផត។

គួរបញ្ជាក់ផងដែរថា ព័ត៌មាននេះ មិនត្រូវបានក្រុមហ៊ុន Apple និង Samsung ចេញមុខផ្ដល់មតិ ឬសេចក្ដីបំភ្លឺនោះទេ៕

 

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved