Microsoft ថ្មីៗ​នេះ បាន​ប្រកាស​កម្មវិធី​ពិសេស​ដោយ​ផ្ដល់​ជូន​អតិថិជន​នូវ​កាត​ដែល​មាន​តម្លៃ ២០០ដុល្លារ​អាមេរិក​សម្រាប់​ការ​យក iPhone មក​ប្ដូរ​នៅ​ហាង Microsoft Store។

ការ​ផ្ដល់​ជូន​ខាង​លើ​គឺ​មាន​កំណត់​ចាប់​ពី​ថ្ងៃ​ទី ២៧កញ្ញា ដល់​ថ្ងៃ​ទី ០៣វិច្ឆិកា។ ដូច្នេះ​ប្រសិនបើ​អតិថិជន​ដែល​កំពុង​មាន​បំណង​ចង់​ឈប់​ប្រើ iPhone 4S និង iPhone 5 ស្រាប់ អាច​មក​ផ្លាស់​បទពិសោធន៍​ថ្មី​ជា​មួយ device របស់ Microsoft នៅ Microsoft Store បាន។ លក្ខខណ្ឌ​ដើម្បី​ប្ដូរ​បាន គឺ​មនុស្ស​ម្នាក់​អាច​មក​ប្ដូរ​បាន​តែ​ម្ដង ហើយ iPhone មិន​ត្រូវ​ជាប់ Password នោះ​ឡើយ។ អ្នក​ក៏​អាច​ទៅ​ប្ដូរ​នៅ​តាម​ហាង​លក់រាយ​ផ្សេងៗ​របស់ Microsoft បាន​ផង​ដែរ តែ​ការ​ផ្ដល់​ជូន​ពុំ​មាន​លក្ខណៈ​អនឡាញ​ទេ។

នេះ​ជា​រឿង​ប្រហែល​គ្នា​នឹង​លើក​មុន​ដែរ។ Microsoft ធ្លាប់​ប្រកាស​ថា ផ្ដល់​ជូន​ឱកាស​ដល់​ម្ចាស់ iPad ទាំង​អស់ អាច​មក​ប្ដូរ​យក​ប័ណ្ណ (voucher) ពី​ក្រុមហ៊ុន​ដែល​មាន​តម្លៃ​ស្មើ​នឹង ២០០ដុល្លារ។

កន្លង​ទៅ​ថ្មី​នេះ Microsoft ទើប​បាន​ប្រកាស​ចេញ Tablet Surface ជំនាន់​ទី២ ចំនួន​ពីរ​ម៉ូដែល​ដំណាល​គ្នា​គឺ Surface 2 និង Surface Pro 2។ អាន​លក្ខណៈ​សម្បត្តិ​របស់ Tablet ថ្មី​នេះ សូម ​ចុច​ត្រង់​នេះ

ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ …

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ geeky-gadgets

http://www.geeky-gadgets.com/microsoft-buying-iphones-for-200-29-09-2013/