កម្មវិធី​ប្រគល់​ពាន​រង្វាន់​សិល្បៈ​ដ៏ធំ​ប្រចាំ​ឆ្នាំ​គឺ​កម្មវិធី​អាណាចក្រ​តារា​បាន​រៀប​ចំ​ឡើង​បាន​ចំនួន​ពីរលើក​មកហើយ គឺឆ្នាំ២០១២ និង២០១៣ ដែល​ពិធី​ប្រគល់​ពានរង្វាន់​អាណាចក្រតារា​២០១៣​ទើប​តែ​​ប្រព្រឹត្តទៅ​ កាល​ពី​ថ្ងៃ​ទី ​១៥ ខែ​សីហា​កន្លង​ទៅ។ ក្នុងនោះ​​មាន​​តារា​​មួយ​ចំនួន​​​អាច​​គ្រង​តំណែង​​ពាន​​​ឆ្នាំ​​ចាស់​​របស់​ខ្លួន​បាន ពោល​គឺ​បាន​ទទួល​ពាន​ចំនួនពីរ​ ពីកម្មវិធី​អាណាចក្រ​តារា​នេះ។ តើ​ប្រិយមិត្ត​​អ្នក​អាន​​នៅ​ចាំ​ទេ​ថា តើ​​តារា​​រូប​​ណា​​ខ្លះ​​ ដែល​​កំពុង​​កាន់​​ពាន​​អាណាចក្រ​តារា​ដល់​ទៅ​ពីរ​នៅ​ក្នុង​ដៃ?

សូម​មើល​រូបភាព​​​​តារា ​ដែល​អាចរក្សា​តំណែង​របស់​ខ្លួន​បាន​ក្នុង​កម្មវិធី​អាណាចក្រ​តារា​ទាំងពីរ​លើក​​ដូច​ខាង​ក្រោម៖

១. អ្នកនាង មាស សុខសោភា

(​រូប​ថត​ facebook Meas Soksophea)

-ពាន​​តារា​ចម្រៀង​ស្រី​វ័យ​ក្មេង​សំឡេង​ល្អ​ប្រចាំ​ឆ្នាំ២០១២
-ពាន​តារា​ចម្រៀង​សម័យ​ស្រី​សំ​ឡេង​ពីរោះ​ប្រចាំ​ឆ្នាំ២០១៣

២. លោក ខេមរៈ សិរីមន្ត


-ពាន​តារា​ចម្រៀង​ប្រុស​វ័យ​ក្មេង​សំឡេង​ល្អ​ប្រចាំ​ឆ្នាំ​២០១២
-ពាន​តារា​ចម្រៀង​សម័យ​ប្រុស​សំឡេង​ពីរោះ​ប្រចាំ​ឆ្នាំ​២០១៣

៣. លោក សួន ពិសិដ្ឋ


-អ្នក​​និពន្ធ​​បទ​​ភ្លេង​​ថ្មី​​ប្រចាំ​​ឆ្នាំ​ ២០១២
-អ្នក​​និពន្ធ​​បទ​​ភ្លេង​​ឆ្នើម​​ប្រចាំ​​ឆ្នាំ ២០១៣

៤. លោក ប៉ែន ចំរុង


-ពានតួឯកឆ្មើមប្រុសប្រចាំឆ្នាំ២០១៣
-តារាសម្ដែងប្រុសមានប្រជាប្រិយភាពប្រចាំឆ្នាំ២០១៣

៥. អ្នកនាង កែវ ពេជ្រពិសី


-តារាសម្ដែងញញឹមស្រស់ប្រចាំឆ្នាំ២០១២
-តួឯកឆ្នើមស្រីប្រចាំឆ្នាំ២០១៣

៦. អ្នកនាង ស្វែង សុជាតា


-ពានតួសម្ដែងកាចប្រចាំឆ្នាំ២០១២
-ពានតួសំខាន់ឆ្នើមស្រី ប្រចាំឆ្នាំ២០១៣

៧. អ្នកនាង យុគ ចិន្តា


-ពានកម្មវិធីកម្សាន្តប្រចាំឆ្នាំ២០១២ ( CTN 21 )
-ពានពិធីការិនីឆ្មើមប្រចាំឆ្នាំ២០១២

៨. កញ្ញា ហ៊ិន ច័ន្ទនិរ័តន៍

-ពិធី​ការិនី​មាន​ប្រជាប្រិយ​ភាព​ប្រចាំ​ឆ្នាំ ២០១២
-ពិធីការិនី​មាន​ប្រជាប្រិយភាព​ប្រចាំ​ឆ្នាំ ២០១៣

៩. តាប៊ុយ


-ពិធីករ​មាន​ប្រជាប្រិយភាព​ប្រចាំឆ្នាំ ២០១២
-ពិធីករ​មាន​ប្រជាប្រិយភាព​ប្រចាំឆ្នាំ ២០១៣

១០. លោក ជា វិបុល

-ដៃគូពិធីករសមប្រចាំឆ្នាំ ២០១២
-ពិធីករឆ្នើមប្រុសប្រចាំឆ្នាំ ២០១៣

១១. លោកស្រី ពាន់ ភួងបុប្ផា


-រឿងភាគទូរទស្សន៍ប្រចាំឆ្នាំ២០១២ (ទឹកចិត្តបងស្រី)
-អ្នកដឹកនាំរឿងឆ្នើមប្រចាំឆ្នាំ២០១៣
-ភាពយន្តលេចធ្លោប្រចាំឆ្នាំ២០១៣

អត្ថបទ៖ សួន ពលិកា