អាចម៍ផ្កាយដ៏កម្រដែលបានធ្លាក់មកលើក្រុងChelyabinsk ទឹកដីរុស្សីកាលពីដើមឆ្នាំ២០១៣នេះ ត្រូវបានដាក់លាក់ជាផ្លូវការហើយដល់សាធារណជន។ នេះបើយោងតាមការឲ្យដឹងពីសារព័ត៌មានក្នុងស្រុកដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញ។
បំណែកអាចម៍ផ្កាយដែលបានដាក់លក់ក្នុងតម្លៃ ៦៥.០០០ដុល្លារ
សូមអាន៖ រុស្សីនឹងប្រកាសលក់អាវុធ ប្រសិនបើអាមេរិកធ្វើសង្គ្រាមនៅស៊ីរី
អាចម៍ផ្កាយខាងលើនេះ ត្រូវបានឃោសនាដាក់លក់នៅគេហទំព័រមួយ ដែលត្រូវបានទទួលស្គាល់ដោយដោយសាកលវិទ្យាល័យChelyabinsk។ ក្នុងទម្ងន់៣,៣៦គីឡូក្រាម គេហទំព័រនេះបានសរសេរជាពាក្យស្លោកថា អាចម៍ផ្កាយដ៏គ្រោះថ្នាក់មួយដុំ សម្រាប់មនុស្សដែលគ្រោះថ្នាក់។
យោងតាមការបញ្ជាក់ពីលោកAlexei Usenkov ដែលជាអ្នករកឃើញនិងជាម្ចាស់អាចម៍ផ្កាយនេះ បានឲ្យដឹងថា លោកបានរកឃើញអាចម៍ផ្កាយប្រភេទនេះជាច្រើនបំណែកនៅពេលកន្លងមក ក៏ប៉ុន្តែលោកបានប្រគល់វាទៅឲ្យមិត្តភ័ក្ដិ និងអ្នកជិតខាងរបស់លោក។ បំណែកអាចម៍ផ្កាយមួយដុំដែលនៅសល់ខាងលើនេះ នឹងដាក់លក់ក្នុងតម្លៃ៦៥.០០០ដុល្លារអាមេរិក។
ដោយបង្ហាញក្តីសង្ឃឹមមួយយ៉ាងមុតមាំក្នុងការដាក់លក់នេះ លោកAlexei Usenkov បានរំពឹងថាលោកនឹងរកឃើញអតិថិជននៅក្នុងពិធីគម្រប់ខួបមួយឆ្នាំនៃការធ្លាក់អាចម៍ផ្កាយនេះនៅឆ្នាំ២០១៥ខាងមុខ ដែលអាចម៍ផ្កាយនេះបានធ្លាក់ បង្កឲ្យប្រជាពលរដ្ឋប្រមាណជា១ ៥០០នាក់បានរងរបួសកាលពីខែគុម្ភៈកន្លងទៅនេះ៕
ទីតាំងដែលអាចម៍ផ្កាយខាងលើបានធ្លាក់កាលពីខែគុម្ភៈកន្លងទៅនៅក្រុងChelyabinskប្រទេសរុស្សី
0 comments:
Post a Comment