Breaking News
Loading...
Tuesday, September 24, 2013

ផឹកស្រា​ស្រវឹង​ជិះ​ម៉ូតូ​ជ្រុល​ទៅបុក​ម៉ូតូ​គេ​ចត​នៅមុខ​ផ្ទះ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​៣​នាក់​


​រាជធានី​ភ្នំពេញ ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ៣​និង ០០​នាទី​យប់​រំលង​អ​ធ្រា​ត្រ​ឈាន​​​ចូល​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៣ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ម៉ាក​ឃ្លី​ក​មួយ  គ្រឿង​ជិះ​គ្នា​៣​នាក់ បាន​ជ្រុល​ទៅបុក​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​មួយគ្រឿង​នៅ​ចំណុច​ផ្លូវ​លេខ​២៧១ កែង​ផ្លូវ​១៨២ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក បណ្តាល​ឲ្យ​យុវជន​ទាំង​៣​នាក់​រង​របួ​ស​​ធ្ងន់​។​

 

បើតាម​ប្រភពព័ត៌មាន​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ យុវជន ៣​នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក ពណ៌​ខ្មៅ ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1BM-6411 ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១។ ខណៈ​ពេល​ជិះ​មក​ដល់​​ចំណុច​កែង​ផ្លូវ​១៨២ ស្រាប់តែ​ម៉ូតូ​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម ១​គ្រឿង ដែល​ម្ចាស់​គេ​ចត​ទុក​មុខផ្ទះ បណ្តាល​ឲ្យ​ម៉ូតូ​ទាំង ២​គ្រឿង គាប​ជាប់​គ្នា​ធ្លាក់ចូល​ប្រឡោះ​ច្រកចូល​ផ្ទះ​តែម្តង ។​

 

​បន្ទាប់ពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះទៅ​អន្តរាគមន៍ ដោយបាន​ទំនាក់ទំនង​ហៅ​រថយន្ត​សា​ម៊ុ​យមក​ដឹកយក​អ្នករបួស​ទៅធ្វើ​ការសង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ហៅ​ពេទ្យ​លោកសង្ឃ​។ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕

1

2

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved