Breaking News
Loading...
Tuesday, September 24, 2013

ជនរងគ្រោះ​ពី​ការចាប់រំលោភ អាច​ទទួលបាន​ថ្នាំ​ពន្លូតកូន ដោយ​មិន​គិត​ប្រាក់​


ក្រុង​បាងកក ៖ ប្រទេស​ថៃ​មាន​ផែន​ការ ផ្តល់​​ថ្នាំ​​ពន្លូត​កូន ដោយ​​ស្រប​ច្បាប់ ស​ម្រាប់​​ស្ត្រី​​ទាំង​ឡាយ​ណា ដែល​​មិន​​ចង់​បាន​​កូន ដោយ​​ផ្អែក​​តាម ក្រុម​ប្រឹ​ក្សា​វេជ្ជ​សាស្ត្រ នៃ​​ច្បាប់​​ឧ​ក្រិដ្ឋ​កម្ម និង​​បទ​បញ្ជា​​នៃ​​ប្រ​ទេស​​ថៃ ហើយ​​គម្រោង​​ការ​នេះ នឹងត្រូវ​បានរៀបចំ ធ្វើឡើង​ដោយ​សុវត្ថិភាព និង​គ្មាន​ការចំណាយ​ប្រាក់​ច្រើន សម្រាប់​ស្ត្រី​ណា ដែល​ចង់​ពន្លូតកូន ជាពិសេស​នោះ គឺ​ជនរងគ្រោះ ពី​ការចាប់រំលោភ​។

 

​ជាទូទៅ​ការ​ពន្លូតកូន គឺជា​អំពើ​ខុសច្បាប់ ក្នុងប្រទេស​ថៃ​។ ប៉ុន្តែ​ស្ត្រី​ទាំងឡាយណា ដែល​មិន​ចង់បាន​កូន ដោយសារតែ​បញ្ហា សុខភាព​នោះ ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើបែបនេះ ក្នុង​ករណីខ្លះ​។ ព័ត៌មាន​ខាង​វេជ្ជសាស្ត្រ​បាន​បង្ហាញថា ថ្នាំលេប​ពន្លូតកូន​ទាំងនេះ ត្រូវបាន​គេ​ហៅថា Mifepristone និង Misoprostol ហើយ​វា​ត្រូវបាន​ប្រើប្រាស់ សម្រាប់​អ្នក​ជម្ងឺ ដោយ​ស្របតាម​ការព្យាបាល តាម ស្តង់ដា​អន្តរជាតិ ដើម្បី​បញ្ចប់​ការ​មាន​ផ្ទៃពោះ ៦៣​ថ្ងៃ​ឬ​៩ សប្តាហ៍​មកហើយ​នោះ​។​

 

អង្គការ​សុខភាព​ពិភពលោក បាន​ចុះបញ្ជី​ថ្នាំ​ទាំងនេះ ក្នុង​បញ្ជី​ថ្នាំ​ពិសេស​រួចហើយ​។ ប្រសិនបើ​ថ្នាំ​ទាំងនេះ ត្រូវបាន​ចុះបញ្ជី​ស្របច្បាប់ ក្នុងប្រទេស​ថៃ​នោះ ការប្រើប្រាស់​ថ្នាំ​ទាំងនេះ គឺ​សិ្ថ​ត​ក្រោម​ការគ្រប់គ្រង យ៉ាង​តឹងរឹង​ពី​ក្រសួងសុខាភិបាល​។ ដូច្នេះ​មានតែ​វេជ្ជបណ្ឌិត ប៉ុណ្ណោះ​ដែល​អាច​ចេញ វេជ្ជបញ្ជា​ចំពោះ​ថ្នាំ ទាំងនេះ​បាន​។ ថ្នាំ​ទាំងនេះ​មិនអាច មាន​លក់​នៅតាម ឳ​សថ​ស្ថាន​ទេ​។ យ៉ាង​ណា​ក៏​ដោយ មាន​​សេច​ក្តី​រាយការណ៍​ថា ថ្នាំ​ទាំងនេះ​ត្រូវបាន​ដាក់លក់ តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ក្នុងប្រទេស​ថៃ ទោះបីជា​តម្លៃ​ខ្ពស់​ខ្លាំង​ក៏ដោយ​៕

Wat 230931 Wat 230932 Wat 230933

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved