ប្រិយមិត្ត​​ពិត​ជា​​បាន​ដឹង​ហើយ​ថា សាលារៀន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​​ ជា​ទីកន្លែង​​​ផ្ដល់​ចំណេះដឹង​​​ដ៏​មហាសាល​ដល់​មនុស្ស​គ្រប់ៗគ្នា។ ក៏ប៉ុន្តែ​ មិត្ត​អ្នក​អាន​​​យល់​យ៉ាងណា​ដែរ​នៅ​ពេល​ដែល​សាលារៀន​បាន​បើក​បង្រៀន​សិស្ស​​ពី​របៀប​ធ្វើ​ឱរ៉ាល់​សិច​​បែប​នេះ?

ទោះបី​ជា​ប្រិយមិត្ត​យល់​យ៉ាងណា​ក៏​ដោយ សម្រាប់​​សាលា​បង្រៀន​​មួយ​នៅ​ប្រទេស​រុស្ស៊ី​ ​បាន​ចាត់​ទុក​​វគ្គសិក្សា​បង្រៀន​ពី​របៀប​​ធ្វើ​ឱរ៉ាល់​សិច (Oral Sex)​​​ ដល់​និស្សិត​​នារីៗ​​ គឺ​ជា​ប្រធានបទ​ដ៏​សំខាន់​មួយ​​ និង​មាន​ប្រយោជន៍​​​នៅ​ពេល​នេះ។ ​​​​​

សូមអាន៖ រួម​ភេទ​​ក្នុង​ទឹក OK ​ទេ?​

វគ្គសិក្សា​មួយ​​មាន​​ឈ្មោះ​ថា “សិល្បៈ​​នៃ​ការ​ធ្វើ​ឱរ៉ាល់​សិច​” ត្រូវ​បាន​ជ្រើសរើស​ដាក់​បញ្ចូល​ក្នុង​ប្រព័ន្ធ​អប់រំ​​ក្នុង​សាលា​មួយ​កន្លែង​នៅ​​ទីក្រុង​មូស្គូ ក្នុង​តម្លៃ​​​ ៣.៥០០រ៉ូបែល​ ឬ ស្មើនឹង​​ ​១១៣​ដុល្លារ​​ក្នុង​មួយ​វគ្គ​សិក្សា។ ​ តាម​រយៈ​​ការ​បើក​វគ្គសិក្សា​ដ៏​ប្លែក​ខាងលើ​នេះ គេ​សង្កេត​ឃើញ​ មាន​សិស្ស​នារីៗ​​ជា​ច្រើន​ដែល​​ចង់​ស្វែងយល់​ពី​​​គន្លឹះ​សំខាន់ៗ​ទាំង​នេះ ​បាន​មក​​ចុះឈ្មោះ​ចូលរៀន​​យ៉ាង​ព្រោងព្រាត និង​បាន​​សាកល្បង​ភ្លក្ស​រសជាតិ​វគ្គសិក្សា​នេះ​​រួច​ទៅហើយ​​ដែរ។

ដោយ​មិន​បាន​បញ្ចេញ​ឈ្មោះ​ សាលា​បង្រៀន​ខាងលើ​នេះ​​ក៏​មាន​សាស្ត្រាចារ្យ​ជំនាញៗ​សម្រាប់​បង្រៀន​និស្សិត​នារីៗ​ទាំងនោះ​ ឲ្យ​ដឹង​ពី​របៀប​ធ្វើ​ឱរ៉ាល់​សិច  ការ​ប្រើប្រាស់​​ស្រោម​អនាម័យ រួម​ទាំង​ព័ត៌មាន​មួយ​ចំនួន​ទៀត​ទាក់ទង​​ទៅ​នឹង​​ការអប់រំ​សុខភាព​ផ្លូវ​ភេទ​៕​​​​​

ប្រែសម្រួល​៖ Narin
ប្រភព & រូបភាព៖ redhotrussia & inserbia