ប្រទេស​ជា​សមាជិក​អាស៊ាន​ដីគោក​ទាំង​៣​ នោះ​គឺ​ កម្ពុជា​ ឡាវ​ ថៃ​ មិន​ត្រឹម​តែ​មាន​ប្រពៃណី​ទំនៀប​ទម្លាប់​ស្ទើរ​តែ​ដូច​គ្នា​នោះ​ទេ​ សូម្បី​អាហារ​ក៏​ប្រហាក់​ប្រហែល​គ្នា​ដែរ។ ចង់​ដឹង​ថា​ អាហារ​របស់​ប្រទេស​ទាំង​បី​ស្រដៀង​គ្នា​ប៉ុណ្ណា​ ថ្ងៃ​នេះ​គេហទំព័រ​យើងខ្ញុំ​សូម​លើក​យក​អាហារ​៥​មុខ​ ក្នុង​ចំណោម​អាហារ​ល្បី​ៗ​មក​បង្ហាញ។ មើល​បន្តិច​មើល៍​ អាហារ​ណា​ដែល​អ្នក​ធ្លាប់​ស្គាល់​ និង​មិន​ធ្លាប់​ស្គាល់។

-​អាហារ​ខ្មែរ
ទូរទស្សន៍​អាមេរិក​CNN​បាន​ចុះ​មក​ស្រាវ​ជ្រាវ​ និង​រក​ឃើញ​អាហារ​១០​មុខ​ដែល​ពេញ​និយម​ក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ខាង​ក្រោម​នេះ​យើងខ្ញុំ​សូម​លើក​យក​តែ​៥​មុខ ​ក្នុង​ចំណោម​នោះ​​មក​បង្ហាញ​ជូន​ប៉ុណ្ណោះ។ ក្នុង​នោះ​ អាម៉ុក​គឺ​ជា​អាហារ​ដែល​ប្រទេស​ជិត​ខាង​ទាំង​ពីរ​ គ្មាន​ទេ។ ខាង​ក្រោម​នេះ​គឺ​អាហារ​ពេញ​និយម​របស់​ខ្មែរ៖

១) បាយ​សាច់​ជ្រូក​


២) សម្ល​ការី​


៣) ឡាប​​ខ្មែរ​


៤) នំ​បញ្ចុក​


៥) អាម៉ុក​

-​អាហារ​ថៃ
ចំណែក​អាហារ​របស់​ថៃ​​វិញ​ ​ត្រូវ​បាន​ចាត់​ចំណាត់​ថ្នាក់​ដោយ​គេហទំព័រ ​Phuket​ ដែល​ធ្វើ​ការ​ចុះ​ទៅ​ស្ទង​តាម​ភោជនីយដ្ឋាន​នានា​របស់​ថៃ។ ក្នុង​នោះ​ សម្ល​តុងយ៉ាំ​របស់​ថៃ​មិន​ត្រឹម​តែ​ល្បី​នៅ​ក្នុង​ប្រទេស​របស់​​ខ្លួន​ប៉ុណ្ណោះ​ទេ​ សូម្បី​ប្រទេស​ក្បែរ​ខាង​ក៏​រៀន​ធ្វើ​អាហារ​នេះ​ពី​ប្រទេស​ខ្លួន​ដែរ។ មើល​អាហារ​ថៃ​ល្បី​ៗ​បន្តិច​មើល៍៖

១) សម្ល​តុងយ៉ាំ​


២) ឆា​សាច់​មាន់​គ្រាប់​ស្វាយចន្ទី​


៣) គុយទាវ​


៤) បុក​ល្ហុង​


៥) បាយ​សាច់​ជ្រូក​

-​អាហារ​ឡាវ
រី៊ឯ​អាហារ​ឡាវ​ក៏​មិន​ណយ​ដែរ។​ តាម​រយៈ​ការ​ធ្វើ​ចំណាត់​ថ្នាក់​ដោយ​គេហទំព័រ​ Visit Mekong​ ឡាវ​មាន​សាច់​ក្រក​ និង​ឡាប​ដូច​ខ្មែរ​ តែ​​បុក​ល្ហុង​ដូច​ថៃ។ សម្ល​ដ៏​ល្បី​របស់​ខ្លួន​មួយ​ឈ្មោះ​ Khao Poon​ ដែល​មាន​រសជាតិ​ហឹរ​ ស្ល​ដោយ​សាច់​មាន់​ សាច់​ជ្រូក​ ឬ​សាច់​ត្រី​ និង​គ្រឿង​ផ្សំ​​មាន​ទឹក​ត្រី​ ស្លឹក​ក្រូច​ ខ្ទឹម​ រំដេង​ ខ្ទឹម​ស​ និង​ស្លឹក​ជី​ ធ្វើ​ឲ្យ​អាហារ​មួយ​ប្រភេទ​នេះ​ខុស​ពី​គេ​ឯង។ មើល​ខាង​ក្រោម​មើល៍​ យ៉ាង​ណា​ដែរ​អាហារ​ឡាវ៖

១) គុយទាវ


២) ឡាប​​ឡាវ​


៣) សម្ល​ Khao Poon​

៤) សាច់​ក្រក​


៥) បុក​ល្ហុង

មើល​ឃើញ​ហើយ​ ឬ​នៅ​ អាហារ​ណា​ទំនង​ឆ្ងាច់​ជាង​គេ​?

អត្ថបទ៖ មាស រ័ត្ន