Breaking News
Loading...
Monday, September 30, 2013

ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​


​ខេត្តស្ទឹងត្រែង ៖ កម្លាំង​សមត្ថកិច្ច​ខេត្តស្ទឹងត្រែង បានធ្វើ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់  កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៣ ស្ថិតនៅ​ចំណុច​ផ្លូវបំបែក​អូរ​ពងមាន់ ភូមិ​រាជា​នុ​កូ​ល   សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងសែន ដោយ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​។​

 

​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ខាងលើនេះ​មានឈ្មោះ ធី ចាន់ថា អាយុ​៤៥​ឆ្នាំ ជា​ជន​ជាតិ​​ខ្មែ​រ​ក្រោម និង​មាន​មុខ​របរ​ជាកម្មករ​ចៀរ​ជ័រកៅស៊ូ​នៅ​ខេត្តរតនគិរី​។ ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ​លើ​មុខ​សញ្ញា​នេះ​ជា​យូរ​មកហើយ ទើប​ដល់​ថ្ងៃកើតហេតុ ខណៈដែល​ជនសង្ស័យ​កំពុងតែ​ជិះ​រថយន្ត​ដឹកយក​គ្រឿងញៀន ពី​ភ្នំពេញ ចូលក្នុង​ខេត្តរតន​គិរី​ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បានតែ​ម្តង​។​

 

​នៅក្នុង​ប្រតិបត្តិ​ការឃាត់ខ្លួន​ខាង​លើ​នេះ សមត្ថកិច្ច​ក៏បាន​ធ្វើការ​ដកហូត​បា​ន វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹក​ក​៣១​កញ្ចប់​តូច​, លុយ​ខ្មែរ​១១.៣៥០០​រៀល​, លុយ​៣​ដុល្លារ​, លុយ​ដុង​២​ម៉ឺន​ដុង និង​លុយ​ឥណ្ឌូនេស៊ី​១០០​។​

 

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ចាត់ការ​ទៅ​តាម​​នីតិវិធី​ច្បាប់​៕

១

 

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved