Breaking News
Loading...
Thursday, September 26, 2013

ជន​ពិការ​រងគ្រោះ​​​ត្រូវរថយន្ត​​ បុក​មួយជាន់​ទៀត


រាជធានីភ្នំពេញ ៖ បុរសពិការជើងទាំងសងខាងម្នាក់ បានរងរបួសធ្ងន់បន្ថែមទៀត ដោយសារជួបហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២៦ កញ្ញា ២០១៣ ស្ថិតនៅចំណុចផ្លូវបេតុង ក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដោយសាររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកជ្រូកមួយគ្រឿងបើកបុកទាំងកំរោល ។

បុរសរងគ្រោះខាងលើឈ្មោះអ៊ូច យ៉ាម៉ៅ អាយុ៧៥ឆ្នាំ មានទីលំនៅក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ។ បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ ក្នុងនោះម្ចាស់រថយន្តបង្កជាអ្នកទទួលខុស ត្រូវក្នុងការព្យាបាលរបួសទាំងស្រុងផងដែរ ។

 

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved