ដូច​ការ​រំពឹង​ទុក​ពី​សាធារណជន​ពិត​មែន​ថា Apple នៅ​តែ​បន្ត​ប្រើប្រាស់ chip របស់ Samsung បំពាក់​នៅ​លើ iPhone ជំនាន់​ថ្មី​របស់​ខ្លួន​ទៀត​គឺ iPhone 5S។ តាម​ការ​ធ្វើ​ពិសោធន៍​ពិនិត្យ​ពិច័យ​យ៉ាង​ល្អិតល្អន់​ទៅ​លើ iPhone 5S របស់​ក្រុមហ៊ុន Chipworks បាន​ឱ្យ​ដឹង​ថា A7 chip គឺ​ជា​បន្ទះ​ឈីប​ដែល​ផលិត​ដោយ Samsung។

អាន៖ ដល់​ដំណាក់កាល​នេះ​ហើយ Apple អាច​​វិល​រក Samsung វិញដែរ?

បើ​តាម​គេហទំព័រ macrumors បាន​ឱ្យ​ដឹង​ថា Chipworks បាន​រក​ឃើញ A7 chip ជា​ឈីប​ដែល​បាន​ផលិត​ចេញ​ពី​ក្រុមហ៊ុន Samsung បន្ទាប់​ពី​មាន​ចចាមអារ៉ាម​ដើម​ឆ្នាំ ២០១៣​នេះ​ថា ក្រុមហ៊ុន​ផលិត​សឺមីកុងឌុចទ័រ​របស់​តៃវ៉ាន់ TSMC អាច​សម្រេច​កិច្ច​សន្យា​ធ្វើ​ជា​ម្ចាស់​ចិត្ត​ថ្មី​ក្នុង​ការ​ផ្គត់ផ្គង់ chip ស៊េរី​ក្រោយៗ ឱ្យ Apple ជំនួស Samsung។ លេខ​កូដ​ប្រទះ​ឃើញ​នៅ​លើ iOS 7 កាល​ពី​កក្កដា​កន្លង​ទៅ បញ្ជាក់​បាន​ថា Samsung អាច​នៅ​បន្សល់​សមិទ្ធផល​ចុង​ក្រោយ​នៅ​លើ Chip A7 នេះ​នៅ​ឡើយ។

ដូច​ប្រិយមិត្ត​បាន​ដឹង​រួច​មក​ហើយ​ថា រវាង Apple និង Samsung មាន​ជម្លោះ​ប៉ាតង់​នឹង​គ្នា​របស់​មិន​អស់ រហូត​ឡើង​តុលាការ​ប្រឈម​មុខ​ដាក់​គ្នា អូស​បន្លាយ​រយៈពេល​ដ៏​យូរ​មិន​ងាយ​ជ្រះស្រឡះ​ឡើយ។ ដោយ​សារ​ហេតុ​ផល​នេះ ទើប​បាន​លេច​ចេញ​ព័ត៌មាន​ជា​ច្រើន​ថា សម្ពន្ធភាព Apple និង Samsung នឹង​មិន​នឹង​ធឹង​ទៀត​ឡើយ។ ដូច្នេះ Apple នឹង​បែក​ចិត្ត​ពី Samsung ទៅ​រក​ក្រុមហ៊ុន​ផ្គត់ផ្គង់​បន្ទះ chip ថ្មី​គឺ TSMC មាន​មូលដ្ឋាន​នៅ​តៃវ៉ាន់។

អាន៖ Apple ចង់​បាន​អ្នក​ជំនួស ​Samsung

Chipworks ថែម​ទាំង​បាន​ប្រទះ​ឃើញ និង​​ជឿ​ថា M7 motion processor គឺ​ជា​សមិទ្ធផល​របស់ ក្រុមហ៊ុន​សឺមីកុងឌុចទ័រ​ហុល្លង់​ដែល​មាន​ឈ្មោះ​ថា NXP Semiconductors។

ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ ប្រសិន Apple សម្រេច​ចោល​ដៃ​គូ​សហការ Samsung ទៅ​ចាប់​ដៃ​នឹង TSMC តើ​អនាគត iPhone ចេញ​ក្រោយ​នឹង​នៅ​តែ​មាន​ការ​អភិវឌ្ឍន៍​ខ្លាំង​កម្រិត​ណាដែរ?

អាន៖ មិត្តភាព​Apple-Samsung​បែក​បាក់​ហើយ​

​ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព៖ macrumors, techcrunch