Breaking News
Loading...
Monday, January 13, 2014

ទាល់តែធ្វើបែបនេះ ទើបកូនៗព្រមគេង​មែនទេ? (មានវីដេអូ)


ពិតជាពិបាកណាស់មែនទេ ដែលក្មេងៗតែងតែយំ រឺក៏ស្រែក ដើម្បីប្រឆាំង ជំទាស់នឹង ការគេង ពីឪពុកម្ដាយនោះ។

អ្វីដែលមិនគួរឲ្យជឿ និងប្លែកនោះ គឺមានឃ្លីបវីដេអូមួយ ដែលបានបង្ហោះពាសពេញ ហ្វេកបុក ដែលមិនដឹងថា ឪពុកម្តាយគ្រប់រូបគួរតែយកគំរូតាម វីដេអូនេះដែរឬទេ? យ៉ាងណាមិញ ក្នុងឃ្លីបវីដេអូ  បានបង្ហាញពី សកម្មភាពរបស់ក្រុមគ្រួសារមួយ ដែលទំនងជាឪពុកម្ដាយរបស់ ក្មេងទាំងនេះ បានរៀបចំដាក់កាមេរ៉ាចោលក្នុង បន្ទប់កូនៗដើម្បីមើលថា តើកូនពួកគេ មានទឹកមុខយ៉ាងណាពេល ឃើញទិដ្ឋភាពបែបរន្ធត់ ដោយឪពុកតុបតែងខ្លួន ដើម្បីឲ្យកូនៗឆាប់គេងនោះ។ អ្វីដែលចាប់អារម្មណ៍គឺ ឪពុករបស់ក្មេងទាំងនេះ បានលាបមុខមាត់ ពាក់សក់ និងសំលៀកបំពាក់ មិនដឹងជាដូចអ្វីនោះទេ និងកាន់ទៀនចូលទៅក្នុង បន្ទប់កូនរបស់ខ្លួនថែមទៀត។

តើនេះគឺជាវីធីសាស្ដ្រដ៏ល្អមែនទេ? ដើម្បីឲ្យកូនៗឆាប់ចូលគេងនោះ? ចង់ជ្រាបយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖


ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved