Breaking News
Loading...
Monday, December 2, 2013

តារា​ហូលីវូដ​ ៤​ដួង​ដែល​ល្បី​តាម​អ៊ិនធឺណិត​ថា​ស្លាប់​


ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ពិត​ជា​ដើរ​តួ​សំខាន់​ណាស់​ក្នុង​ការ​ពាំនាំ​ព័ត៌មាន​ទាន់​ហេតុការណ៍​ និង​ពិត​ៗ​ដល់​មិត្ត​អ្នក​អាន​ ស្ដាប់​ និង​ទស្សនា​។ ប៉ុន្តែ​មាន​ការ​ផ្សព្វផ្សាយ​មួយ​ចំនួន​ដែល​មាន​លក្ខណៈ​មិន​ពិត​និង​ធ្វើ​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​និង​ភ្ញាក់​ផ្អើល​កើត​ឡើង​។ ដូច​តារា​ហូលីវូដ​៤ដួង​ខាង​ក្រោម​នេះ​​ធ្លាប់​ត្រូវ​បាន​ល្បី​ថា​ស្លាប់​ដោយ​មាន​ការ​ចុះ​ផ្សាយ​តាម​បណ្ដាញ​សង្គម​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​។

 

>> ចុច​នៅ​ទី​នេះ​ដើម្បី​អាន តារា​​សម្ដែង​រឿង Fast and Furiousមួយ​រូប​​បាន​ស្លាប់​​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍

 

 

១. Jackie Chan៖

Jackie Chan

កាល​ពី​ថ្ងៃ​ទី​២៩​ មីនា​ ២០១១​មាន​គេហទំព័រ​ក្លែង​ក្លាយ​មួយ​បាន​បង្កើត​ឡើង​ដែល​មាន​ទម្រង់​ស្រៀង​គ្នា​នឹង​កម្មវិធី​ទូរទស្សន៍​ ​បាន​​អះ​អាង​ថា​លោក ​ឈិន​ ឡុង​បាន​ស្លាប់​ដោយ​សារ​ជំងឺ​គាំង​បេះដូង​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​ Los Angeles និង​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ពី​សំណាក់​អ្នក​គាំ​ទ្រ​លោក​។ នៅ​ពេល​នោះ​ដែរ​មាន​ការ​សរសេរ​រំលែក​ទុក្ខ​និង​សោក​ស្ដាយ​ចំពោះ​ការ​ស្លាប់​របស់​លោក​ ឈិន​ ឡុង​ ដែល​ក្នុង​នោះ​មាន​ទាំង​លោក​ Obama​ផង​ដែរ​។ ប៉ុន្តែ​ការ​ពិត​ ព័ត៌មាន​នោះ​គ្រាន់​តែ​ជា​ការ​បោក​ប្រាស់​តែ​ប៉ុណ្ណោះ​។

២. Britney Spears ៖

Britney Spears

កម្មវិធី​វិទ្យុ​មួយ​នៅ​ទីក្រុង​ Dallas ​សហរដ្ឋអាមេរិក​បាន​ផ្សាយ​ព័ត៌មាន​មួយ​ថា​កាល​ពី​ថ្ងៃ​ទី​១២​ មិថុនា​ ២០០១ តារា​ចម្រៀង​ដ៏​ល្បី​គឺ Britney Spears​​បាន​ស្លាប់​ដោយ​សារ​តែ​គ្រោះ​ថ្នាក់​ចរាចរណ៍​ជាមួយ​ឡាន​ដឹក​ឥវ៉ាន់​មួយ​។ ព័ត៌មាន​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​មាន​ការ​ងឿង​ឆ្ងល់​និង​មាន​ការ​ចែក​ចាយ​ត​ៗ​គ្នា​ស្ទើរ​ទូទាំង​ពិភព​លោក​។ ឆ្លើយ​តប​នឹង​ព័ត៌មាន​មិន​ពិត​នេះ​ ស្ថានីយ​វិទ្យុ​ Dallas​បាន​ឲ្យ​ដឹង​ថា​ការ​ផ្សាយ​នេះ​គឺ​ជា​ការ​ផ្សាយ​របស់​ DJ​វិទ្យុ​២​នាក់​ដោយ​ប្រើ​របាយការណ៍​បោក​ប្រាស់​ ហើយ​ក្រោយ​ពី​នោះ​មក​ DJ ទាំង​ពីរ​នាក់​ក៏​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ​។

 

 

៣. Miley Cyrus ​៖

bba3kph1

មិន​ខុស​ពី​អ្នក​ទាំង​ពីរ​ខាង​លើ​ តារា​ចម្រៀង​ស្រី​វ័យ​ក្មេង​Miley Cyrus ​ក៏​ធ្លាប់​បាន​ទទួល​ព័ត៌មាន​អកុសល​តាម​ Internet​ ថា​នាង​បាន​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផង​ដែរ​ កាល​ពី​ខែ​កញ្ញា​ ២០០៨​។ ព័ត៌មាន​មួយ​នោះ​ត្រូវ​បាន​ចុះ​ផ្សាយ​លើ​គេហទំព័រ​ Yahoo ដែល​បាន​បញ្ជាក់​ថា​ Miley Cyrus  ពិត​ជា​ស្លាប់​មែន​ដោយ​សារ​បុក​គ្នា​ជាមួយ​រថយន្ត​ដែល​បើក​ដោយ​បុរស​ស្រវឹង​ម្នាក់​ ហើយ​ក៏​មាន​ Hacker​ម្នាក់​បាន​បង្កើត​វីដេអូ​និង​បង្ហោះ​តាម​ Youtube​ទៀត​ផង​។​ ដោយ​សារ​តែ​រឿង​នេះ​ អ្នក​គាំ​ទ្រ​បាន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​បន្ទាប់​បាន​ឃើញ​Miley Cyrus  ចូល​រួម​ការ​ប្រគំ​តន្ត្រី​មួយ​នៅ​ទីក្រុង​ New York ក្រោយ​ព័ត៌មាន​អកុសល​នោះ​បាន​ចុះ​ផ្សាយ​រួច​មក​។

 

 

៤. Zach Braff ​៖

6imz4g8v

ធ្លាប់​មាន​ការ​ចុះ​ផ្សាយ​លើ​គេហទំព័រ​ CNN​​ កាល​ពី​ឆ្នាំ​២០០៩​ ថា​លោក​Zach Braff ​បាន​ស្លាប់​ក្នុង​ផ្ទះ​របស់​លោក​ដោយ​សារ​តែ​ប្រើ​ប្រាស់​ថ្នាំ​ហួស​កម្រិត​។ ព័ត៌មាន​រសើប​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ចែក​ចាយ​តៗ​គ្នា​តាម​ Twitter​ ហើយ​ក៏​មាន​អ្នក​ខ្លះ​និយាយ​ថា​ Zach Braff​ស្លាប់​ដោយ​សារ​ខ្មោច​លោក​Jeff Goldblum ​លង​ក្នុង​ផ្ទះ​របស់​គាត់​។ ពេល​បាន​ឃើញ​ការ​ភ្ញាក់​ផ្អើល​នេះ Zach Braff​​មិន​បង្អង់​យូរ​ បាន​ថត​ឃ្លីប​វីដេអូ​ផ្សាយ​តាម​ Internet​ដើម្បី​បដិសេធ​ព័ត៌មាន​មិន​ពិត​ខាង​លើ​នេះ​។


ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved