Breaking News
Loading...
Tuesday, December 31, 2013

ឆ្នាំ២០១៣ តារា​ហុងកុង​រូប​ណា​រក​ប្រាក់​បាន​ច្រើន​ជាងគេ?


ដោយ​​ថត​រឿង​បាន​ចំនួន៨រឿង លោក Louis Koo (古天樂) បាន​ជាប់​ជា​តារា​សម្ដែង​ហុងកុង​​ដែល​រក​ប្រាក់​បាន​ច្រើន​ជាង​គេ​បំផុត​ក្នុង​ឆ្នាំ​ ២០១៣​នេះ។

 

louis-koo1

Louis Koo (古天樂)

ទទួល​បាន​ជោគជ័យ​ក្នុង​រឿង Drug War <毒戰>, Out of Inferno <逃出生天3D>, និង​ The White Storm <掃毒>តារា​វ័យ៤៣ឆ្នាំ Louis បាន​ក្លាយ​ជា​តារា​មាន​ទីផ្សារ​ខ្ពស់ ជា​ពិសេស​នឹង​មាន​ការ​រវល់​ច្រើន​ក្នុង​ឆ្នាំ២០១៤។ បើ​តាម​ព័ត៌មាន​​ក្នុង​ស្រុក​មួយ​ឱ្យ​ដឹង​ថា ឆ្នាំ​នេះ Louis អាច​រក​ប្រាក់​បាន​ប្រហែល ២៣៦លាន​ដុល្លារ​ហុងកុង ($236 million HKD​)។

 

ក្រៅ​ពី​តារា​រាង​សង្ហា​​រូបរូបនេះ  Donnie Yen (កុំកុំ) ឈរ​លំដាប់​លេខ២ គឺ​រក​បាន​២២០លានដុល្លារ​ហុងកុង ($220 million HKD) លោក Andy Lau និង Nicholas Tse ម្នាក់ៗ​រក​បាន​១៥០លានដុល្លារ​ហុងកុង ($150 million HKD) ។

 

​លោក Eason Chan រក​បាន​១០២លាន​ដុល្លារ​ហុងកុង និង​នាង Joey Yung រក​បាន​៨៧លាន​ដុល្លារ​ហុងកុង។ ចំណែក​លោក Chow Yun Fat ដែល​នឹង​បង្ហាញ​ខ្លួន​ក្នុង​រឿង 3D “ស្ដេច​ស្វាអ៊ូខុង” The Monkey King <西遊記之大鬧天宮> រក​បាន​ ៨០លាន​ដុល្លារ​ហុងកុង និង​មាន​តារា​​ប្រុស​ស្រី​ជា​ច្រើន​ទៀត៕

 

ដោយ nob70
ប្រភព៖ popularasians

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved