Breaking News
Loading...
Thursday, November 28, 2013

ឡូយមែន! រូបសម្ផស្សស្រស់សោភា ហើយចេះលេងហ្គីតា ឯសម្លេងច្រៀងក៏ពិរោះទៀត! (video inside)


គ្រាន់តែលឺចំណងជើង ប្រិយមិត្តប្រាកដជាងឿនឆ្ងល់ថាតើ នារីណាម្នាក់ដែលមានទាំងរូបសម្ផស្សស្រស់សោភាព ឯទឹកដមសំនៀងក៏ពិរោះនោះ? បើមានមែន ប្រហែលនាងក្លាយទៅជានារីក្នុងក្តីស្រមៃ របស់បុរសៗគ្រប់គ្នាហើយមើលទៅ។

នៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក មានបង្ហោះវីដេអូមួយ បង្ហាញពីនារីបានប្រើប្រាស់ហ្គីតាផ្ទាល់ខ្លួន យ៉ាងស្ទាត់ជំនាញ ប្រគុំចេញបទចម្រៀងយ៉ាងពិរោះមួយបទ ក្រោមចំណងជើងថា “Pretty Boy” កន្លងទៅនេះ។ ទាំងស្នាដៃលេងហ្គីតា ដែលពិបាកក្នុងការហាត់រៀន និងជាចំណង់ចំណូលចិត្តភាគច្រើនរបស់បុរស លាយលំនឹងរូបសម្បត្តិដ៏ស្រស់ស្អាត និងទឹកដមសម្លេងដ៏ពិរោះ បានធ្វើអោយប្រិយមិត្តហ្វេសប៊ុកមួយចំនួន សរសើររូបនាងមិនដាច់ពីមាត់ ខណៈខ្លះទៀតបានលង់ចិត្តស្រឡាញ់នាងទៀតផង។

ទោះជាយ៉ាងណាក៏ដោយ ខ្មែរឡូតមិនអាចដឹងថា ម្ចាស់សំនៀងរូបនេះ មានឈ្មោះអ្វីនៅឡើយទេ ប៉ុន្តែនាងពិតជាមានទេព្យកោសល្យទាំងច្រៀងចំរៀង និងលេងហ្គីតាទៀតផង។

សូមទស្សនាវីដេអូខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ RoMeo

ខ្មែរឡូត 

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved