Breaking News
Loading...
Monday, November 4, 2013

តួឯក​ក្នុង​រឿង ‘Twilight’ លួច​ណាត់​គ្នា​ដើរ​លេង​


តួឯក​ក្នុង​រឿង ‘Twilight’ ដែល​ nob70 ទាំងអស់​គ្នា​ស្គាល់​ថា ​តួ​ប្រុស​ឈ្មោះ Robert Pattinson​ និង​នាង Kristen Stewart ត្រូវ​បាន​គេ​ឃើញ​​ណាត់​ជួប​គ្នា​នៅ​ដើម​សប្ដាហ៍​នេះ។

 

rob_1

តារា​ធ្លាប់​ជា​គូស្នេហ៍​នឹង​គ្នា​នេះ ត្រូវ​ភ្នែក​​អ្នក​កាសែតឃើញ​​ថា​ បាន​ជួប​គ្នា​នៅ​ថ្ងៃ​ពុធ​ក្នុង​រដ្ឋ Los Angeles ប៉ុន្តែ​គេ​បាន​អះអាង​ថា ពួកគេ​មិន​មែន​ទៅ​ផ្សះផ្សា​គ្នា​នោះ​ទេ គឺ​​ពួក​ទៅ​ជជែក​ចែក​សត្វ​ចិញ្ចឹម​គ្នា។

ប្រភព​មួយ​ដែល​ជិតស្និទ្ធ​នឹង Robert ​បាន​ប្រាប់​សារព័ត៌មាន E! News ពួកគេ​គ្រាន់​តែ​ជួប​គ្នា ប៉ុន្តែ​វា​ហាក់​ដូច​ជា​រ៉ូមែនទិក​​ណាស់។ ប្រភព​ឱ្យ​ដឹង​ថា មិន​ជឿ​​ថា​គាត់​កំពុង​តែ​បង្កើត​ទំនាក់ទំនង​ទៅ​រក​សភាព​ដើម​នោះ​ដែរ។

 

ទោះបីជា​យ៉ាងណា ប្រភព​មួយ​នេះ​បាន​បន្ថែម “Robert នៅ​លីវ។ គាត់​​មិន​ចង់​បង្កើត​ស្នេហា​ជាមួយ​នរណា​​ទេ​នៅ​ពេល​នេះ ក្នុង​នោះ​ក៏​​មិន​មែន Kristen ដែរ។ គាត់​ពិត​ជា​ពេញចិត្ត​នឹង​ជីវិត​របស់​គាត់​ណាស់។ ខ្ញុំ​ជឿ​ថា​គាត់​នឹង​មិន​វិល​ទៅ​ជានា​ជាមួយ​នាង Kristen វិញ​ទេ”។

 

ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​នេះ តួឯក​ប្រុស​ស្រី​ខាងលើ បាន​ធ្វើ​ការ​ណាត់​ជួប​គ្នា​នៅ​រដ្ឋ Los Angeles ប៉ុន្តែ​មិន​ទៅ​ផ្សះផ្សា​គ្នា​ទេ គឺ​ទៅ​និយាយ​គ្នា​ពី​ការ​ចែក​សត្វ​ចិញ្ចឹម៕

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved