Tiger Woods បាន​បំបែក​កំណត់ត្រា​ជា​ច្រើន​រួច​មក​ហើយ​ក្នុង​អាជីព​របស់​ខ្លួន ប៉ុន្តែ​សប្ដាហ៍​នេះ​កីឡាករ​វាយ​កូន​គោល​អាមេរិក​រូប​នេះ បាន​បំបែក​កំណត់ត្រា​ថ្មី​មួយ​ទៀត គឺ​ការ​ក្លាយ​ជា​​មនុស្ស​ដំបូង​គេ​ដែល​អាច​វាយ​គ្រាប់​កូន​គោល​ឆ្លង​ទ្វីប ពោល​គឺ​ឆ្លង​ពី​អឺរ៉ុប​ ចូល​អាស៊ី។

Tiger Woods ឈរ​វាយ​កូន​គោល​លើ​ស្ពាន

ទីតាំង​នៃ​​ការ​វាយ គឺ​នៅ​លើ​ស្ពាន​ Bosphorus នៅ​ទីក្រុង​អ៊ីស្តាន់ប៊ុល ប្រទេស​ទួរគី។

Woods ដែល​ទទួល​បាន​ទឹក​ប្រាក់​ ១,៧៥​លាន​ផោន​សម្រាប់​ការ​ចូល​រួម​ប្រកួត Turkish Open សប្ដាហ៍​នេះ បាន​និយាយ​ថា៖ “ការ​ក្លាយ​ជា​អ្នក​វាយ​កូន​គោល​ទី​១ ដែល​អាច​ធ្វើ​​បាន​បែប​នេះ (វាយ​ឆ្លង​ទ្វីប) គឺ​ពិត​ជា​ល្អ​ណាស់”។

ស្ពាន Bosphorus គឺ​ស្ពាន​​ដ៏​វែង​​មួយ​ ដែល​ស្ថិត​នៅ​ព្រំប្រទល់​ទ្វីប​អឺរ៉ុប និង​ទ្វីប​អាស៊ី។ ការ​ឲ្យ Tiger Woods វាយ​ឆ្លង​នៅ​ពេល​នេះ គឺ​គ្រាន់​តែ​ជា​ការ​ធ្វើ​ឡើង​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ​សម្រាប់​ពាន​រង្វាន់ Turkish Open ប៉ុណ្ណោះ បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​ប្រធាន​សហព័ន្ធ​វាយ​កូន​គោល​របស់​ទួរគី៕

វីដេអូ៖