តារា​ចម្រៀង​រ៉េប Pitbull បាន​បង្ហាញ​ MV ថ្មី​របស់​គេ​ជាមួយ​តារា​ចម្រៀង Ke$ha គឺ​បទ Timber បន្ទាប់​ពី​ពួក​គេ​ទើប​តែ​បាន​សម្ដែង​បទ​នេះ​ជាមួយ​គ្នា​លើ​ឆាក American Music Awards កាល​ពី​យប់​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា​ កន្លង​ទៅ​នេះ។ បទ “Timeber” គឺ​ជា​បទ​នាំ​មុខ​ក្នុង​អាល់ប៊ុម​ថ្មី​របស់​ Pitbull “Meltdown” ដែល​ទើប​តែ​ចេញ​លក់​កាល​ពី​ថ្ងៃ​ទី ២៥ ខែ​វិច្ឆិកា​ ម្សិល​មិញ​នេះ​ប៉ុណ្ណោះ។

Pitbull និង​ Ke$ha លើ​ឆាក​American Music Awards កាល​ពី​ថ្ងៃ​ទី ២៤ វិច្ឆិកា កន្លង​ទៅ

វីដេអូ​បទ “Timber” បាន​ចេញ​ស្រប​ពេល​ដែល​ចំនួន​អ្នក​គាំទ្រ​លើ​​ Facebook Page របស់​ Pitbull កើន​ឡើង​ដល់​ ៤០លាន​នាក់ ហើយ​បន្ទាប់​ពី​ Pitbull និង Ke$ha បាន​ឡើង​សម្ដែង​បទ​នេះ​រួម​គ្នា​ក្នុង​កម្មវិធី American Music Awards ទៀត ធ្វើ​ឲ្យ​បទ “Timeber” ឡើង​ដល់​ចំណាត់​ថ្នាក់​កំពូល​ទាំង​ ៥ លើ​តារាង iTunes របស់​អាមេរិក។
ចង់​ដឹង​ថា​ពួក​គេ​សម្ដែង​សម​គ្នា​យ៉ាង​ណា យើង​ទៅ​មើល MV និង​ការ​សម្ដែង​ផ្ទាល់​របស់​ពួក​គេ​តែ​ម្ដង៖
“Timeber” MV

“Timeber” លើ​ឆាក​តន្រ្តី American Music Award