រោង​ភាពយន្ត​លំដាប់​អន្តរជាតិ Platinum Cineplex បាន​ដាក់​ឱ្យ​ដំណើរការណ៍​ នូវ​ប្រតិបត្តិ​ការណ៍​ថ្មី​គឺ​ការ​កក់​សំបុត្រ​កុន​តាម​ Online ដំបូង​គេ​បង្អស់​​ក្នុង​ប្រទេស​កម្ពុជា។

ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​ថ្មី​របស់​រោង​ភាពយន្ត Platinum Cineplex បាន​ដាក់​ឱ្យ​ដំណើរ​ការណ៍​​ចាប់​ពី​ថ្ងៃ​នេះ​តទៅ ដោយ​លោក​អ្នក​គ្រាន់​តែ​ចូល​ទៅ​កាន់​វេបសាយ platinumcineplex.com.kh នោះ​លោក​អ្នក​នឹង​ឃើញ​​​អក្សរ​ជា​ភាសា​ខ្មែរ និង​អង់គ្លេស​ដាក់​ថា “កក់​សំបុត្រ/ Booking Now” ។ ​ក្នុង​នោះ​​លោក​អ្នក​អាច​ជ្រើសរើស ម៉ោង ថ្ងៃ និង​ខ្សែ​ភាព​យន្ដ​​ណា​ ដែល​​អ្នក​ពេញ​ចិត្ត​តាម​តម្រូវ​ការ។

Platinum Cineplex រោង​ភាពយន្ត​លំដាប់​អន្តរជាតិ នៅ​ផ្សារ​ទំនើប​សូរិយា ជាន់​ទី៥

ទាក់ទង​ទៅ​ការ​​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​ថ្មី​ដំបូង​គេ​នៅ​កម្ពុជា​​គឺ​ការ​កក់​សំបុត្រ​កុន​តាម​ Online នេះ ​បុគ្គលិក​បម្រើ​ការងារ​ផ្នែក​លក់​ប្រចាំ​រោង​ភាពយន្ត Platinum Cineplex លោក ខុម រាសូរដានូ បាន​ឱ្យ​ដឹង​ថា​ មូលហេតុ​នាំ​ឱ្យ​រោង​កុន​បង្កើត​​ប្រព័ន្ធ​នេះ​ឡើង​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ទៅ​ដល់​អតិថិជន​ក្នុង​ការ​កក់​សំបុត្រ​កុន ដោយ​មិន​ចាំ​បាច់​ Call ឬ​មក​ទិញ​ផ្ទាល់​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ “ដូច​ដឹង​ស្រាប់​មនុស្ស​មាន​ភាព​រវល់​នឹង​ការងារ​ច្រើន ដូច្នេះ​ហើយ​នៅ​ពេល​ពួកគាត់​ចង់​មើល​កុន​មិន​ចាំ​ចំណាយ​ពេល​មក​ទិញ​ផ្ទាល់ Call មក​កាន់​ក្រុម​ការងារ​របស់​យើង​ទេ គឺ​គ្រាន់​តែ​ចូល​ទៅ​កាន់​ វេបសាយ​ របស់​យើង​រួច​ជ្រើសរើស ម៉ោង រឿង និង​ថ្ងៃ​ជា​ការ​ស្រេច”។

លោក ខុម រាសូរដានូ បាន​បន្ត​ថា ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​ថ្មី​នេះ​ មិន​ទាន់​មាន​រោង​ភាពយន្ត​ណា​មួយ​ដាក់​ឱ្យ​ដំណើរការណ៍​នៅ​ឡើយ​ទេ​ក្នុង​ប្រទេស​កម្ពុជា ​គឺ​មាន​នៅ​តែ​រោង​ភាពយន្ត​លំដាប់​អន្តរជាតិ Platinum Cineplex តែ​មួយ​ប៉ុណ្ណោះ។ ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​ថ្មី​នេះ​នឹង​​ធ្វើ​ឱ្យ​អតិថិជន​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​នៅ​ពេល​ចង់​ទៅ​ទស្សនា​​ខ្សែ​ភាពយន្ត។

Platinum Cineplex ជា​រោង​ភាពយន្ត​លំដាប់​អន្តរជាតិ​ឈាន​មុខ​មួយ​ក្នុង​ប្រទេស​ កម្ពុជា ក្នុង​នោះ​រោង​ភាពយន្ត​តែង​នាំ​ខ្សែ​ភាពយន្ត​ល្បីៗ ទាំង​ខ្មែរ និង​បរទេស​ដើម្បី​បម្រើ​ចក្ខុ​របស់​ទស្សនិកជន៕

របៀប​កក់​សំបុត្រ​កុន​តាម​ Online​ នៅ​រោង​ភាពយន្ត Platinum Cineplex ចូល​ទៅ​កាន់ platinumcineplex.com.kh ហើយ​អនុវត្ត​តាម​ step ទាំង​៦​ខាង​ក្រោម​នេះ៖

អត្ថបទ៖ អ៊ីង សុឡា