ភ្លេចៗ​ខ្លួន​ ការ​ប្រកួត​ពាន​រង្វាន់​ UEFA Champions League បាន​មក​ដល់​ទៀតហើយ​។ ការ​ប្រកួត​កាន់​តែ​តានតឹង​ខ្លាំង​​ឡើងៗ ដោយ​សារ​ឈាន​ចូល​សប្ដាហ៍​ទី​៥​ប្រចាំ​ពូល​នីមួយៗ។ ក្នុង​ចំណោម​៨គូ​ក្នុង​ពូល​៤ ​យប់​នេះ គូ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ គឺ Borussia Dortmund និង Napoli ក្នុង​ពូល F ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ពូល​មរណៈ។

កាល​ពី​ជើង​ទី១​នៅ​ទឹក​ដី​អ៊ីតាលី ក្រុម Napoli ជា​អ្នក​ឈ្នះ។ ចុះ​ការ​ជួប​គ្នា​នៅ​ទឹក​ដី​អាល្លឺម៉ង់​យប់​នេះ​វិញ Dortmund ដែល​ត្រូវ​ការ​ពិន្ទុ​ជា​ចាំ​បាច់​ដើម្បី​បន្ត​ក្ដី​សង្ឃឹម​​ទៅ​ជុំ​បន្ទាប់​នោះ អាច​សងសឹក​វិញ​បាន​ឬ​អត់?

(រូបភាព៖ fourfourtwo)

ព័ត៌មាន​ក្រុម​៖

Dortmund នឹង​ត្រូវ​អវត្តមាន​កីឡាករ​សំខាន់​បី​រួប​គឺ Neven Subotic (របួស​ជង្គង់), Mats Hummels (របួស​កែង​ជើង) និង Marcel Schmelzer (របួស​កំភួន​ជើង)។ អវត្តមាន​កីឡាករ​បី​នាក់​នេះ អាច​ឲ្យ​ខ្សែ​ការពារ​ប៉ូឡូញ Lukasz Piszczek មាន​ឱកាស​ចូល​លេង​ ក្រោយ​រូប​គេ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​​ឲ្យ​ក្លិប​​បន្ទាប់​ពី​​ជា​ពី​របួស​​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ ចំណែក​ឯ​កីឡាករ​អវត្តមាន​យូរ​ដោយ​សារ​របួស​ដែរ​នោះ គឺ Sebastian Kehl ក៏​អាច​វិល​ចូល​ក្រុម​វិញ​បាន​ដែរ។

រី​ឯ Napoli នឹង​ត្រូវ​បាត់​មុខ​ខ្សែ​បម្រើ​សំខាន់ Marek Hamsik ក្រោយ​រង​​របួស​​ជើង​ពេល​លេង​ទល់​ Parma ចុង​សប្ដាហ៍​មុន។ យ៉ាង​ណា​ក្ដី Miguel Britos ដែល​ខាន​លេង​យូរ​ដោយ​សារ​របួស​ នឹង​​អាច​វិល​ចូល​លេង​វិញ​បាន។

ធាតុ​​ពិត​ខ្លះៗ​នៃ​ក្រុម​ទាំង​ពីរ៖

Dortmund បាន​ចាញ់​ពីរ​ប្រកួត​ចុង​ក្រោយ​លើ​ដី​ខ្លួន​ឯង​​នៅ​ពាន​រង្វាន់​អឺរ៉ុប​ទល់​នឹង​ក្រុម​មក​ពី​អ៊ីតាលី ហើយ​មិន​អាច​ស៊ុត​បញ្ចូល​ទី​ទាំង​២ប្រកួត។

ក្រុម​អាល្លឺម៉ង់​មួយ​នេះ អាច​រក្សា​សំណាញ់​ទី​មិន​ឲ្យ​គេ​ស៊ុត​បញ្ចូល​ទី​បាន​តែ​ម្ដង​ប៉ុណ្ណោះ ក្នុង​ការ​ប្រកួត Champions League ៨ដង​ចុង​ក្រោយ។

Napoli បាន​ឈ្នះ​៦ដង​ក្នុង​៨ប្រកួត​ចុង​ក្រោយ​នៅ​ Champions League។

​ក្រុម​នេះ​មិន​អាច​ស៊ុត​បញ្ចូល​ទី​តែ​១ប្រកួត​ប៉ុណ្ណោះ​ក្នុង​១២ប្រកួត​ចុង​ក្រោយ​​ពាន​រង្វាន់​នេះ (ពេល​ចាញ់​ Arsenal ២-០ ខែ​មុន) ប៉ុន្តែ​ក៏​ភ្លាត់​ឲ្យ​គេ​ស៊ុត​បញ្ចូល​ទី​យ៉ាង​តិច​១គ្រាប់​ផង​ដែរ​ក្នុង​៦ប្រកួត​ចុង​ក្រោយ។

Napoli មិន​ដែល​ឈ្នះ​នៅ​លើ​ទឹក​ដី​អាល្លឺម៉ង់​នោះ​ទេ​ក្នុង​៩ប្រកួត​ចុង​ក្រោយ (ស្មើ​៥ ចាញ់៤)។

លទ្ធផល​៥ប្រកួត​ចុង​ក្រោយ​នៃ​ក្រុម​ទាំង​ពីរ៖

* Dortmund ចាញ់​៣ប្រកួត​ចុង​ក្រោយ

* Napoli ចាញ់​២ប្រកួត​ចុង​ក្រោយ

ព្យាករណ៍​របស់​ Sabay៖ Dortmund ២-១ Napoli

មួយ​គូ​ទៀត​ក្នុង​ពូល F ដែរ​នោះ គឺ Arsenal ទទួល​ក្រុម​ភ្ញៀវ​​ធ្លាក់​ស្វ័យ​ប្រវត្តិ​មក​ពី​បារាំង Marseille ម៉ោង​២:៤៥នាទី​រំលង​អាធ្រាត្រដូច Dortmund ជួប Napoli ដែរ។ ក្រោយ​ជំនួប​យប់​នេះ យើង​នឹង​ដឺង​កាន់​តែ​ច្បាស់​ពី​ជោគ​វាសនា​រប​ស់ Arsenal, Dortmund និង Napoli។

តារាង​ពិន្ទុ​ពូល F

៦គូ​ ក្នុង​ពូល​ ៣ ផ្សេង​ទៀត៖

ពូល គូ​ប្រកួត ម៉ោង
E Basel vs Chelsea :៤៥រំលង​អាធ្រាត្រ
Steaua Bucuresti vs Schalke
G Zenit Petersburg vs Atletico Madrid ១២:០០អាធ្រាត្រ
FC Porto vs Austria Wien :៤៥រំលង​អាធ្រាត្រ
H Ajax vs Barcelona
Celtic vs AC Milan