Dortmund បាន​រក្សា​ដង្ហើម​​ទៅ​កាន់​វគ្គ​១៦ក្រុម​ចុង​ក្រោយ​ បន្ទាប់​ពី​ស៊ី​គូ​ប្រជែង​ Napoli ៣-១ ក្នុង​​ពូល F នៃ Champions League យប់​មិញ​។ ក្នុង​ពូល​ដូច​គ្នា​នេះ ក្រុម​កាំភ្លើង​ធំ Arsenal កាន់​តែ​​កៀក​នឹង​ឆ្លង​ទៅ​កាន់​វគ្គ​បន្ទាប់ ក្រោយ​ឈ្នះ Marseille ២-០។ ចំណែក​តោ​ខៀវ Chelsea និង​អ្នក​មាន​បុណ្យ​ Barcelona វិញ ​សុទ្ធ​តែ​ជាប់​ដោយ​ស្វ័យប្រវត្តិ​ក្នុង​ពូល​រៀង​ខ្លួន ទោះ​ចាញ់​ការ​ប្រកួត​ដូច​គ្នា​ក៏​ដោយ។

Jakub Blaszczykowski អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី​ឲ្យ Dortmund

Jack Wilshere អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី​ឲ្យ Arsenal យប់​មិញ

លទ្ធផល​កាល​ពី​យប់​មិញ និងពិន្ទុ​តាម​ពូល​នីមួយៗ៖

ពូល លទ្ធផល ​ពិន្ទុ សម្គាល់
E Basel -Chelsea . Chelsea (៩ពិន្ទុ), . Basel (៨ពិន្ទុ). Schalke (៧ពិន្ទុ), ៤. Steaua Bucuresti Chelsea ជាប់​ស្វ័យ​ប្រវត្តិ, Steaua ធ្លាក់​
Steaua Bucuresti -Schalke
F Arsenal -Marseille . Arsenal (១២ពិន្ទុ), . Dortmund (៩ពិន្ទុ), . Napoli (៩ពិន្ទុ), ៤. Marseille (០ពិន្ទុ) Marseille ធ្លាក់​ស្វ័យប្រវត្តិ
Dortmund -Napoli
G Zenit Petersburg -Atletico Madrid . Atletico (១៣ពិន្ទុ), . Zenit (៦ពិន្ទុ), . Porto (៥ពិន្ទុ), ៤.  Austria Wien (២ពិន្ទុ) Atletico ជាប់​ស្វ័យប្រវត្តិ, Austria Wien ធ្លាក់
Porto -Austria Wien
H Ajax -Barcelona . Barcelona (១០ពិន្ទុ), . AC Milan (៨ពិន្ទុ), . Ajax (៧ពិន្ទុ), . Celtic (៣ពិន្ទុ) Barcelona ជាប់​ស្វ័យប្រវត្តិ, Celtic ធ្លាក់
Celtic -AC Milan

តាម​រយៈ​តារាង​​ពិន្ទុ​​ខាង​លើ គេ​សង្កេត​ឃើញ​ថា​ពូល F នៅ​តែ​តានតឹង​នៅ​ឡើយ​ជា​ពិសេស​គឺ​រវាង Napoli និង Dortmund ខណៈ Arsenal ហាក់​ធូរ​ស្រាល​ជាង​គេ។ ការ​ប្រកួត​កាត់​សេចក្ដី​លើក​ចុង​ក្រោយ​នៅ​ខែ​ធ្នូ​ក្រោយ​នេះ ក្រុម Dortmund ត្រូវ​​ទៅ​លេង​ទឹក​ដី​​ Marseille ខណៈ Napoli ទទួល​ភ្ញៀវ​ Arsenal។

ប្រិយមិត្ត​សាក​ទាយ​​ល​មើល៍ ថា​តើ​រវាង Dortmund, Napoli និង Arsenal ក្រុម​មួយ​ណា​​ដែល​មិន​អាច​ជាប់​ទៅ​វគ្គ​១៦ក្រុម​ចុង​ក្រោយ?

កីឡាករ​ក្រុម Dortmund អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី

Ozil ស៊ុត​បាល់​ពិន័យ​១១ម៉ែត្រ​ឲ្យ Arsenal អត់​ចូល

Kaka ស៊ុត​បញ្ចូល​ទី​ឲ្យ AC Milan យប់​មិញ

Barcelona ចាញ់​​ក្រុម​មាន​គ្នា​១០នាក់ Ajax ប៉ុន្តែ​ជាប់​ស្វ័យប្រវត្តិ

កីឡាករ​ក្រុម Chelsea ក្រោយ​ចាញ់​ការ​ប្រកួត

សម្រាប់​យប់​នេះ​វិញ ក៏​មាន​ការ​ប្រកួត​៨គូ​​ក្នុង​ពូល​៤ផ្សេង​ទៀត​ផង​ដែរ ដែល​មាន​ដូច​ខាង​ក្រោម​នេះ៖

វីដេអូ​ហាយឡាយ​នៃ​ការ​ប្រកួត៖