Jermain Defoe បាន​ក្លាយ​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​ក្របខណ្ឌ​អឺរ៉ុប​ប្រចាំ​ក្លិប​ Tottenham Hotspur ក្រោយ​ស៊ុត​បញ្ចូល​ទី​១គ្រាប់​ទៀត​កាល​ពី​យប់​មិញ ជួយ​ឲ្យ​មាន់​ខ្នាយ​មាស​​ឈ្នះ Sheriff Tiraspol ២-១ ដើម្បី​​​ឡើង​ទៅ​វគ្គ​៣២ក្រុម​ចុង​ក្រោយ Europa League​ ជា​ស្វ័យប្រវត្តិ​។

Defoe (ឆ្វេង) អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី

១គ្រាប់​បន្ថែម​នេះ ធ្វើ​ឲ្យ​កីឡាករ​ Defoe កើន​ដល់​២៣គ្រាប់​នៅ​ពាន​រង្វាន់​ទ្វីប​​អឺរ៉ុប បំបែក​កំណត់ត្រា​​ចាស់​របស់​អតីត​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស Martin Chivers។

នៅ​ក្នុង​ការ​ប្រកួត​ពូល K នេះ កីឡាករ​ដែល Spurs ទិញ​មក​ក្នុង​តម្លៃ​ថ្លៃ​បំផុត​ Erik Lamela បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​១​នៅ​នាទី​៦០ ខណៈ Defoe បន្ថែម​គ្រាប់​ទី​២ ដោយ​ការ​ស៊ុត​បាល់​ពិន័យ​១១ម៉ែត្រ​នៅ​៧នាទី​បន្ទាប់។ ក្រុម​ភ្ញៀវ​មក​ពី​ម៉ុលដូវ៉ា​បាន​ទម្លុះ​សំណាញ់​ទី​របស់ Spurs មួយ​គ្រាប់​វិញ​ផង​ដែរ នៅ​នាទី៧២ ដោយ​កីឡាករ Ismail Isa។

តារាង​ពិន្ទុ​ពូល K៖

លទ្ធផល​ទាំង​២៤គូ​ (១២ពូល) យប់​មិញ​នេះ មាន​ដូច​ខាង​ក្រោម៖