នៅ​មិន​សល់​ប៉ុន្មាន​ម៉ោង ទៀត​ទេ ការ​ប្រកួត​ពាន​រង្វាន់ BIDC Cup 2013 វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ នឹង​ចាប់​ផ្ដើម​​ហើយ រវាង​ក្រុម​​កម្ពុជា និង អ្នក​ក្រុម​ជាប់​របង ថៃ លើ​វាល​ស្មៅ​ពហុកីឡដ្ឋាន​ជាតិ​ថ្ងៃ​ទី ៨ វិច្ឆិកា នេះ វេលា​ម៉ោង ២ រសៀល។

កម្ពុជា ប៉ះ ថៃ កាល​ពី​ BIDC Cup 2013

តាម​ការ​បង្ហើប​ព័ត៌មាន​​របស់​​ក្រុម​ការងារ​ឈុត U23 កម្ពុជា​ មក​ពី​​មជ្ឍមណ្ឌល​ជាតិ​បាល់ទាត់​ទន្លេ​បាទី កីឡាករ​ទាំង​អស់​សុទ្ធ​តែ​កញ្ជ្រោល​ចង់​ឈ្នះ ដើម្បី​ស្ដារ​កិត្តិយស​ជូន​ជាតិ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ។ បើ​ឈ្នះ​ពាន​រង្វាន់​នេះ កម្ពុជា នឹង​ទទួល​បាន​ប្រាក់​រង្វាន់​រហូត​ដល់ ៤ ម៉ឺន​ដុល្លារ ដោយ ២ ម៉ឺន​ជា​ប្រាក់​រង្វាន់​មាន​ស្រាប់ ១ ម៉ឺន ជា​ប្រាក់​ឧបត្ថម្ភ​ពី​ធនាគារ BIDC និង ១ ម៉ឺន​ទៀត​ជា​ប្រាក់​បន្ថែម​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។

អត្ថបទ៖ ម៉ឺន រស្មី

h