Breaking News
Loading...
Monday, November 25, 2013

ផ្តល់​ជូន​​ស​ម្លៀក​បំ​ពាក់​​ថ្មីៗ ស​ម្រាប់​​ស្រី​​​ស្អាត​​​វ័យ​​ក្មេង ដែល​​ហ៊ាន​​អា​ក្រាត​កាយ​​ចូល​​ហាង​​​លក់​ទំ​និញ


​ប្រទេស​ជប៉ុន ៖ ស្ថិត​ក្នុង​​ស​ម្លៀក​បំ​ពាក់ ដែល​ជា​​ខោ​​លី​​អូ និង​​អាវ​ទ្រ​នាប់​​កំ​ប៉ិត​​ឡិ​ត មនុ​ស្ស​​ប្រុស​​ស្រី​ ​បាន​​ប្រ​ញាយ​​គ្នា នៅ​មុខ​​ហាង​​លក់​​ស​ម្លៀក​បំ​ពាក់ មួយ​ក​ន្លែង​ក្នុង​ប្រ​ទេស​​ជ​ប៉ុន ដើ​ម្បី​​ទទួ​ល​បាន​​ឱ​កាស ចូល​យក​​ស​ម្លៀក​បំ​ពាក់​​ថ្មីៗ ដោយ​​ឥត​គិត​ថ្លៃ​ពី​សំណាក់​ម្ចាស់​ហាង ដែល​នេះ​គឺជា​កម្មវិធី ផ្សព្វផ្សាយ​របស់​ហាង​សម្លៀកបំពាក់  Desigual​ដែលមាន​ម្ចាស់​មកពី ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ​។​

 

​ម្ចាស់​ហាង​បាន​ព្យាយាម ធ្វើការ​ឃោសនា​ពិសេស​មួយ គឺ​ឲ្យ​តែ​អ្នកណា​ហ៊ាន ស្រាត​ខោអាវ​នោះ នឹងមាន​ឱកាស​ទទួល​បាន សម្លៀកបំពាក់​ថ្មី ពី​ហាង​មួយ​នេះ ដោយ​ឥតគិតថ្លៃ​។ មនុស្ស​ប្រុស​ស្រី​ប្រមាណ ៣៥០ នាក់​បាន​ឈរ​តម្រង់​ជួរ​គ្នា នៅមុខ​ហាង​នោះ​ដែល​ស្ថិតនៅ ក្នុង​តំបន់​ហា​រ៉ា​ជូ​គូ តាំងពីព្រឹក​ព្រលឹម​ស្រាងៗ ដោយ​មិន​ខ្លាច​អាកាសធាតុ ភ្លៀង​ផ្គរ​ឡើយ​។ តែ​ការផ្តល់ជូន​ពិសេស​នោះ បានត្រឹមតែ​ចំនួន ១០០ នាក់​ប៉ុណ្ណោះ​។​

សម្រាប់​ឳ​កាស​ដ៏​ពិសេស​នេះ ម្ចាស់​ហាង​បានដាក់​លក្ខខណ្ឌ ឲ្យ​បុរស​ស្ត្រី​មាន​វ័យ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ ទើប​អាច​ទទួលបាន​សិទ្ធិ ចូលរួម​ក្នុង​កម្មវិធី​នេះ​។ គួរ​បញ្ជាក់ថា នៅ​ប្រទេស​ជប៉ុន ហាង​លក់​សម្លៀកបំពាក់ មកពី​អេ​ស្ប៉ា​ញ​នេះ មាន​សាខា​ចំនួន ៩​ដែល​ហើយ​ក្រុមហ៊ុន​Desigual​បាន​បើកហាង​លក់​សម្លៀកបំពាក់ ផ្តល់​សេវាកម្ម​បែបនេះ ចំនួន ៣៣០ កន្លែង ចំនួន ៩៨ ប្រទេស​នៅ​ទូទាំង​ពិភពលោក​៕

SONY DSC SONY DSC SONY DSC SONY DSC

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved