Breaking News
Loading...
Friday, November 1, 2013

២០ឆ្នាំក្នុងគុក ដោយសារតែ បើករថយន្តបុកអ្នកថ្មើរជើង (មានវិដេអូ)


អង់គ្លេស៖ បុរសម្នាក់បានបើករថយន្ត លឿនដូចហោះ ហើយមិនជាន់ហ្វ្រាំងឡើយ ពេលដែលបុកអ្នកដែលដើរតាមផ្លូវ។ ហេតុការណ៍នេះបាន កើតឡើងកាលពី ខែសីហា ឆ្នាំ២០១២ ហើយពេលនេះតុលាការបានកាត់ទោស អោយអ្នកបើកបរ ម្នាក់នោះជាប់គុក រយៈពេល២០ឆ្នាំ។ តាមប្រភពពត៌មាន បានអោយដឹងថា អ្នកដែលបើកបររថយន្ត មិនប្រណី ដល់អ្នកថ្មើរជើង ម្នាក់នោះមានឈ្មោះថា Aqab Razaq Hussain អាយុ ២២ឆ្នាំ ដោយគេបានបើរបរ យ៉ាងលឿន ខណៈពេលដែល បុរស៤នាក់ កំពុងដើរឆ្លងថ្នល់។ លុះដល់ចំនុចកើតហេតុ Aqab Razaq Hussain មិនបង្អន់ល្បឿនឡើយ ហើយក៍ បានបុកបុរស៣នាក់ ក្នុងចំណោមគេទាំង៤នាក់ អោយរងរបួស មិនត្រឹមតែប៉ុននោះទេ មានបុរសម្នាក់ ដែលត្រូវរថយន្ត បុកហើយ ប្រឹងតោងនៅលើដំបូលឡាន តែជនបង្ក ព្យាយាមបើទម្លាក់ បុរសនោះថែមទៀត ដែលមើលទៅគួរអោយព្រឺព្រួច។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ខាងលើ កើតឡើងនៅតាមដងវិថី John Dalton ទីក្រុង Manchester ប្រទេសអង់គ្លេស ហើយជនបង្ករបួសម្នាក់នោះ ត្រូវតុលាការកាត់ទោស អោយជាប់គុករយៈពេល ២០ឆ្នាំ៕

Screen Shot 2013-11-01 at 11.08.54 AM

ad_119382912

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved