Breaking News
Loading...
Friday, November 8, 2013

ម៉ូតូ​អាយ​ខន​ម្ចាស់​ស្រវឹង​ស្រា​បើក​ជ្រែ​ដួល​ខ្លួន​ឯង​​​នៅ​ផ្លូវ​កែង​ក្រោម​ស្ពាន​អា​កាស​ ៧មករា​ របួស​ ៣នាក់​


រាជធានីភ្នំពេញ ៖ យុវវ័យប្រុសស្រី ៣នាក់ បានរងរបួសស្រាលរលាត់ដៃជើងបែកមុខបែកមាត់ ខណៈដែលពួកគេស្រវឹង ស្រាជោកជិះម៉ូតូអាយខន ១គ្រឿង ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BC-4010 ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងល្បឿនលឿនទិសដៅពីលិចទៅកើត លុះមកដល់ក្រោមស្ពានអាកាស ៧មករា ចំណុចផ្លូវកែងមុខស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ស្រាប់តែម៉ូតូបើកជ្រែពេញផ្លូវ បណ្តាលឲ្យដួលប្រាវ រងរបួសទាំង ៣នាក់។

តាមមន្រ្តីប៉ូលិសចរាចរណ៍ប្រចាំការនៅក្រោមស្ពានអាកាស ៧មករា លោក អៀង វិច បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង ២៥នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទិ០៨ វិច្ឆិកា ២០១៣ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី កែងផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ក្រោយកើតហេតុ យុវវ័យប្រុសស្រីទាំងនោះ បានលើកម៉ូតូ ហើយជិះបន្តដំណើរទៅមុខបាត់តែម្តង៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved