ចាប់ខ្លួនចោរលួចឡានពីខេត្តព្រះសីហនុ រួចបើកគេចខ្លួនទៅខេត្តកំពត
ខេត្តព្រះសីហនុ ៖ ជនសង្ស័យចោរលួចឡាន ពីខេត្តព្រះសីហនុ រួចបើកគេចខ្លួនទៅខេត្តកំពត ត្រូវនគរបាលព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ចាប់ខ្លួនបានហើយ កាលពីវេលាម៉ោង៨ និង៤៥នាទីព្រឹក ថ្ងៃទី០៧ វិច្ឆិកា ២០១៣ ។
ជនសង្ស័យខាងលើ ត្រូវបានគេស្គាល់ឈ្មោះ សាន់ សុខមាន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ។ ជននេះបានធ្វើសកម្មភាព លួចរថយន្តម៉ាក CADILL AC.SPS ពីខេត្តព្រះសីហនុ ហើយបើករត់គេចខ្លួនទៅខេត្តកំពត ។
ដោយឡែកម្ចាស់រថយន្តឈ្មោះ ភូ ឆាយ ភេទប្រុស ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។
0 comments:
Post a Comment