Breaking News
Loading...
Wednesday, November 27, 2013

ក្រុមគ្រួសារអូស្ដ្រាលី ជាប់លេខ១ ខាងព្យួរអំពូលគ្រិស្ដម៉ាស់ ៥០២,១៦៤ ប្រចាំឆ្នាំ ២០១៣ (មានវីដេអូ)


ក្រុមគ្រួសារមួយ បានទាមទារ យកកំណត់ត្រាពិភពលោកសារជាថ្មី (Guinness World Record ) ក្នុងការព្យួរអំពូលគ្រិស្ដម៉ាស់ ដែលមានចំនួនជាង ៥សែន នៅជុំវិញផ្ទះរបស់ខ្លួន។

នៅក្នុងនោះ កំណត់ត្រាពិភពលោក (Guinness World Record ) ដែលមានលោក Chris Sheedy ជាអ្នកតំនាង បានប្រកាសកាលពីថ្ងៃច័ន្ទទី ២៥ ខែវិច្ឆិកានេះថា ក្រុមគ្រួសាររបស់ Richards ដែលជាអ្នករស់នៅក្នុង ទីក្រុងដ៏ធំអូស្ដ្រាលី Canberra នេះ គឺជាអ្នករៀបចំអំពូលភ្លើងគ្រិស្ដម៉ាស់ ដ៏ច្រើនបំផុត ដែលរៀបឡើង នៅក្នុងតំបន់អចលទ្រព្យផ្ទាល់ខ្លួន (ដែលមិនមែនជាកម្មសិទ្ធរដ្ឋ) ជាមួយនឹងអំពូល ៥០២,១៦៤។ យ៉ាងណាមិញ ក្រុមគ្រួសារនេះធ្លាប់បាន ល្បីឈ្មោះនៅក្នុងសៀវភៅកំណត់ត្រាម្ដងរួចមកហើយ កាលពីឆ្នាំ ២០០១ ជាមួយនឹងអំពូលចំរុះ ៣៣១,០៣៨ តែត្រូវបានបាត់បង់តំណែង កាលពីឆ្នាំមុន ដោយសារតែក្រុមគ្រួសារមួយ ដែលជាអ្នករស់នៅ LaGrangeville នៃញូយ៉ក សហរដ្ឋអាមេរិក មានអំពូលរហូតទៅដល់ ៣៤៦,២៨៣ អំពូល។

យ៉ាងណាក្ដី អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ផ្ទះរបស់ ក្រុមគ្រួសារ Richards នេះមានពន្លឺភ្លឺជាង ៥០គីឡូម៉ែត្រឯណោះ ដែលផ្ទះរបស់ពួកគាត់នឹងបើកជាសាធារណៈ រៀងរាល់ថ្ងៃចុងសប្ដាហ៍ដើម្បី ប្រមូលថវិកា និងដើម្បីធ្វើការបរិច្ចាកទៅវិញ។ តាមការសំភាសន៍ពីបុរសជាម្ចាស់ផ្ទះ គឺលោក David Richards ដែលជាឪពុកកូន៣នាក់នេះ បានឲ្យដឹងថា អ្នកជិតខាងរបស់គាត់ គាំទ្រទៅនឹងសកម្មភាពនេះ តែពួកគេបានឈប់និយាយរកគាត់ តាំងពីឆ្នាំមុន ដោយសារតែគាត់បានបាត់បង់តំណែង។ តែនៅក្នុងនោះ លោកបានបន្ថែមថា គាត់ពិតជាស្រឡាញ់ អំពូល និងដើមឈើគ្រិស្ដម៉ាស់នេះណាស់ ដោយសារតែភ្លើងនៃគ្រិស្ដម៉ាស់នេះ អាចធ្វើឲ្យលោក និងអ្នកជិតខាង ដែលនៅក្នុងសហគមន៍តែមួយនេះ អាចចែករំលែក និងយល់ពីគ្នាកាន់តែច្រើន ។ 

ម្យ៉ាងវិញទៀត ស្របពេលដែលលោកចំណាយប្រាក់ទិញ អំពូលភ្លើងនេះ ខាងក្រុមហ៊ុនអគ្គិសនីក្នុងស្រុក ក៏បរិច្ចាកទឹកប្រាក់ប្រហែលជា ២,៥០០ ដុល្លារអូស្ដ្រាលី (២,៣០០ដុល្លារប្រាក់អាមេរិក) សម្រាប់វិក័យប័ត្រថ្លៃភ្លើង ដែលនឹងចេញនៅខែក្រោយនេះផងដែរ។ 

ចង់ដឹងថាស្រស់ស្អាតយ៉ាងណានោះ សូមទស្សនាវីដេអូទាំងអស់គ្នា៖


កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved