Breaking News
Loading...
Friday, November 29, 2013

រថ​​យន្ត​កុង​តឺ​ន័រ​របស់​ក្រុម​ហ៊ុ​នផែ​ស្ងួត​ តេង​ឡាយ​ ដឹក​ធ្ងន់​ផុង​ជង្ហុក​ផ្អៀង ​សង្កត់​ផ្ទះ​ប្រជា​ពល​រដ្ឋ​រង​ការ​ខូច​ខាត​


រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រ ១គ្រឿង របស់ក្រុមហ៊ុនផែស្ងួត តេងឡាយ ដឹកធ្ងន់ពេក ខណៈពេលបើកបរតាមផ្លូវ ក៏បានផុងជង្ហុកធ្វើឲ្យផ្អៀងចំហៀង ខាងស្តាំសង្កត់លើរបងផ្ទះប្រជាពលរដ្ឋ ១ខ្នង បណ្តាលឲ្យរងការខូចខាតមួយចំនួន ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង ៥០យប់ ថ្ងៃទី២៨ វិច្ឆិកា ២០១៣ តាមបណ្តោយផ្លូវ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រំទី៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្តកុងតឺន័រម៉ាកពុយហ្ស៊ូ ១គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-1661 របស់ក្រុមហ៊ុនផែស្ងួត តេងឡាយ ដឹកធ្ងន់បើកបរពីទិសខាងកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ បានផុងជង្ហុក ហើយក៏ផ្អៀងទៅចំហៀងខាងស្តាំ សង្កត់របងផ្ទះប្រជាពលរដ្ឋតែម្តង សំណាងគ្មានមនុស្សរងគ្រោះថ្នាក់។ នៅក្នុងហេតុការណ៍នេះ បណ្តាលឲ្យមានការកកស្ទះ ចរាចរណ៍ប្រមាណជាង ១ម៉ោង ផងដែរ។

ក្រោយកើតហេតុ រថយន្តខាងលើត្រូវសមត្ថកិច្ច នាំយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោករាជធានីភ្នំពេញ៕








0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved