Breaking News
Loading...
Monday, November 4, 2013

​ពាក់​វ៉ែនតា​មិន​បាន​ជាប់លាប់​ចំពោះ​អ្នក​មាន​ភ្នែក​ម្ញូប​អាច​ធ្វើអោយ​ភ្នែក កាន់តែ​ខ្សោយ​?


ម្ញូប​(Myopia) ត្រូវបាន​គេ​ស្គាល់ ជាទូទៅ ថា​ជា ជំងឺ​ដែល​អាច​មើលឃើញ​ច្បាស់​ត្រឹមតែ​វត្ថុ ដែល​នៅ​ជិតៗ​ប៉ុណ្ណោះ​។ វា មានន័យ​ថា​ភ្នែក​របស់​យើង មិន​អាច​ចាប់ ពន្លឺ រឺ វត្ថុ ដែល នៅ​ឆ្ងាយៗ​បាន ដែល​ធ្វើឱ្យ​យើង​មើលឃើញ​ព្រា​លៗ​តែប៉ុណ្ណោះ​។ ​ពន្លឺ​ចូលមកក្នុង​ភ្នែក ធម្មតា មួយ​ត្រូវបាន​បញ្ជូន ទៅកាន់ រ៉េ​ទីន (Retina) ដែល​នៅ​ផ្នែក​ខាងក្រោយ​នៃ​ភ្នែក​។​

 

​ពន្លឺ នេះ​ត្រូវបាន កំណោង​ដោយ ប្រស្រី​ភ្នែក ( ដែល ជា​ផ្នែក​ថ្លា​មួយ​នៅ​ផ្នែក​ខាងមុខ នៃ ភ្នែក ) និង កែវភ្នែក​ដែល​នៅ​ខាងក្នុង ភ្នែក​។ បើសិនជា រូបភាព ត្រូវបាន បញ្ជូន នៅលើ រ៉េ​ទីន នោះ​យើង នឹង​មើលឃើញ រូបភាព​យ៉ាង​ច្បាស់លាស់ ។ នៅពេលដែល មនុស្ស​ម្នាក់​មាន ភ្នែក​ម្ញូប  រូបភាព នេះ​ត្រូវបាន បញ្ជូន​ត្រឹមតែ នៅខាងមុខ នៃ រ៉េ​ទីន​តែប៉ុណ្ណោះ ដូច្នេះ ហើយ​ទើប​ធ្វើអោយ​គាត់​មើលឃើញ​ព្រាលៗ​។​
 

​មូលហេតុ​ដែល​ធ្វើអោយ​យើង​មាន​ភ្នែក​ម្ញូប​មានដូចជា​៖

  • តំណរ​ពូជៈ ប្រសិនបើ​មាន​ញាតិសណ្ដាន​ណា​ម្នាក់​មាន​ភ្នែក​ម្ញូប នោះ​វា​នឹង​បន្ត​ភាគច្រើន​ទៅលើ​សមាជិក​គ្រួសារ​ដែល​ក្មេង​ជាងគេ​។​
  • បរិស្ថានៈ ប្រសិនបើ មនុស្ស​ម្នាក់ បាន ចំណាយ​ពេល​យូរ ដើម្បី​ផ្តោតអារម្មណ៍​ទៅលើ វត្ថុ​ដែល​នៅ​ជិតៗ​ដូចជា ការអាន ឬ មើល​អេក្រង់​កុំព្យូទ័រ​។​ម្ញូប ជាធម្មតា ចាប់ផ្តើម​វិវឌ្ឍ ចំពោះ​បុគ្គល​ដែល​មាន​អាយុ ចន្លោះ​ពី 8 ទៅ 14 ឆ្នាំ ហើយ​កាន់តែ​អាក្រក់ នៅពេល​ដែល​បុគ្គល​នោះ មាន​អាយុ​ប្រហែល 20 ឆ្នាំ​។​


​វិធី​ការពារ និង​ព្យាបាលៈ​

    សំរាប់​កូនក្មេង និង​មនុស្ស​វ័យ​ជំទង់ ត្រូវ​អោយ​មើល​រូបភាព​ជាមួយនឹង វ៉ែនតា ដែល​មាន​កញ្ចក់​ផត​ចូលក្នុង (Concave Lens) រឺ លេន​បិទ​ជាប់​ភ្នែក (Contact lens)​។​


    សំរាប់​មនុស្ស​វ័យ​ជំទង់ ការធ្វើការវ៉ះ​កាត់ទៅលើ​ប្រស្រី​ភ្នែក​គឺ​មាន​ប្រយោជន៍​ណាស់ ប៉ុន្តែ​មិន​អាច​ធ្វើ​វា​ចំពោះ​កូនក្មេង​ទេ ព្រោះ​ភ្នែក​របស់​គេ​មិនទាន់​វិវឌ្ឍ​បានពេញ លក្ខណៈ​នៅឡើយ​។​


    ចំពោះ​ការពាក់​វ៉ែនតា​, ប្រសិនបើ​យើង​ពាក់​វ៉ែនតា នោះ​យើង​នឹង​អាច​មើលឃើញ​ច្បាស់ តែ​មិនមែន​មានន័យថា ពេល​យើង​មិន​ពាក់​វ៉ែនតា ភ្នែក​យើង​នឹង​កាន់តែ​ខ្សោយ នោះទេ​។ វា​សំខាន់​ខ្លាំង​ណាស់​ត្រូវ​ពាក់​វ៉ែនតា នៅពេល​ធ្វើដំណើរ​តាម​ផ្លូវ រីឯ​នៅ​សាលា​វិញ​យើង​មិន​ចាំបាច់​ពាក់​វ៉ែនតា​ទេ គឺ​គ្រាន់តែ​អង្គុយ​នៅ​ជិតក្តា ខៀន​ក៏បាន​៕

 
 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved