Breaking News
Loading...
Wednesday, November 27, 2013

វីដេអូ៖ ស្រីស្នេហ៍ របស់កូនកំលោះ អុកឡុក ពិធីមង្គលការ និង វាយកូនក្រមុំ!


ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ត្រូវគេថតបាន ដែលបង្ហាញពី ការឈ្លោះទាស់ទែងគ្នាមួយ នៅក្នុងពិធីរៀបមង្គលការ ដែលបានរៀបចំធ្វើឡើង នៅក្នុងតំបន់ Huaqiangbei នៃទីក្រុង Shenzhen ប្រទេសចិន។

ប្រភពព័ត៌មានចិន បានឲ្យដឹងថា មាននារីពោះធំម្នាក់ ដែលត្រូវបានដឹងថា ជាស្រីកំណាន់ របស់កូនកំលោះ បានបង្ហាញខ្លួន នៅក្នុងពិធីមង្គលការ របស់ប្រុសស្នេហ៍ខ្លួន រួចហើយ ក៏បានឈ្លោះប្រកែក និង វាយតប់គ្នា ជាមួយនឹងកូនក្រមុំ តែម្តង។ បើតាមសំដី ដែលកូនក្រមុំ បានតំឡើងសរសៃក. ដាក់ទៅនារីពោះធំនោះ អាចឲ្យយើងលឺបានថា៖ “ ពេលដែលនាង មានឱកាសអាចរំលូតកូនបាន ម៉េចមិនរំលូតចោលទៅ.. ហើយដល់ពេលនេះ ម៉េចបែរជាមកកាន់ទីនេះ ពេលដែលពោះធំ យ៉ាងនេះទៅហើយនោះ! តើយើង ម៉េចនឹងដឹងថា កូននេះជារបស់នរណាទៅ? តើនាងព្យាយាម គិតចង់ឲ្យពួកយើង ទិញផ្ទះឲ្យមែនទេ? តើពួកយើងមានប្រាក់ គ្រប់គ្រាន់ទិញអោយដែរ? “

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមមើលវីដេអូខាងក្រោម៖


ដោយ សី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved