Breaking News
Loading...
Friday, November 29, 2013

បុរស​ម្នាក់​ផឹក​ស៊ី​ស្រវឹង ​ជិះ​ម៉ូតូ​រេ​ពេញ​ផ្លូវ ​ត្រូវ​រថ​យន្ត​បុក​ពី​ក្រោយ​របួស​ធ្ងន់​


ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ផឹកស៊ីស្រវឹង មកពីដាក់មងជិះម៉ូតូរេពេញផ្លូវត្រូវរថ យន្តបុកពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ ហើយរថយន្តបង្ក បានរត់គេចបាត់ស្រមោល ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០នាទី យប់ថ្ងៃទី២៦ វិច្ឆិកា ២០១៣ នៅចំណុចស្ពានក្នុងភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ។

លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ បានមានប្រសាសន៍ឲ្យដឹងថា ជនរងគ្រោះមិនស្គាល់ឈ្មោះទេ មានអាយុប្រមាណ ៣៥ឆ្នាំ រស់នៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ រងរបួសធ្ងន់។

លោកបានបន្តថា បើតាមអ្នកឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា នៅពេលគ្រោះថ្នាក់កើតឡើង គឺជនរងគ្រោះទំនងស្រវឹងស្រា ហើយជិះម៉ូតូធុនសេ១០០ ស៊េរីចាស់ ពណ៌ក្រហម ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចបំណងទៅផ្ទះ ជិះរេពេញផ្លូវ ក៏ត្រូវរថយន្តធុនកាមរី ដែលបើកស្របទិសគ្នាបុកពីក្រោយ បណ្តាលឲ្យដួលរបួសធ្ងន់ ចំណែកម៉ូតូខ្ទេចផ្នែកខាងក្រោយ ហើយរថយន្តបានបើកគេចបាត់តែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ របស់ស្នងការនគរបាល ខេត្ត បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ចំណែករថយន្តបង្កកំពុងស្រាវជ្រាវរក ដើម្បីចាត់វិធានការតាមច្បាប់៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved