Breaking News
Loading...
Thursday, November 28, 2013

វីដេអូសំណើច មើលហើយ ប្រាកដជាសើចបំបាត់ទុក្ខមួយគ្រា


ក្មេងប្រុសតូចម្នាក់ បានរៀនជិះកង់ ហើយបានធ្វើអោយឪពុករបស់គេ ឈរសើច យ៉ាងសប្បាយរីករាយ ខណៈពេលដែលគេ ជិះកង់ទៅបុកដើមឈើ។

វីដេអូដែលគួរអោយអស់សំណើចមួយនេះ ត្រូវបានថតដោយ ឪពុក របស់ក្មេងប្រុសម្នាក់នេះផ្ទាល់តែម្ដង ដោយទីតាំងគឺស្ថិត នៅប្រទេស ញូវហ្សេលេនហើយវីដេអូនេះ បានបង្ហាញពីសកម្មភាពយឺតៗ របស់ក្មេងប្រុសម្នាក់នោះ រៀនជិះកង់។

ដោយមិនបានចាប់ហ្រ្វាំង ក្មេងប្រុសម្នាក់នេះ បានជិះកង់ទៅបុកដើមឈើ ហើយធ្វើអោយឪពុករបស់គេឈរសើច មួយសន្ទុះ ទើបរត់ទៅជួយ។

ដោយឃើញថាវីដេអូនេះ គួរអោយអស់សំណើចនោះ ទើបត្រូវបានបង្ហោះចូលទៅក្នុង អ៊ីនធើណេត ហើយពិតជាទទួលការគាំទ្រ និង ធ្វើអោយអ្នកដែលបានទស្សនា បានសើចសប្បាយមួយគ្រាផងដែរ។

ចង់ដឹងថា វីដេអូនេះ អាចធ្វើអោយអ្នកសើច ឬ អត់ ទៅទស្សនាទាំងអស់គ្នា៖

ដោយ ជាតា

ខ្មែរឡូត

 

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved