Breaking News
Loading...
Thursday, November 7, 2013

ឃាត់ខ្លួនជន សង្ស័យម្នាក់ ក្នុងចំណោម បក្ខពួក ៤នាក់ ពីបទលួចគ្រឿង រថយន្ដនៅក្នុង ការដ្ឋានសំណង់


ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានសន្ដិសុខដែលយាមនិងមើល ការខុសត្រូវក្នុងបរិវេណក្រុមហ៊ុនកាំកូ ស៊ីធី ឃាត់ខ្លួនប្រគល់ឲ្យ នគរបាលមូលដ្ឋានចាត់ការ បន្ទាប់ពីជនសង្ស័យខាងលើធ្វើសកម្ម ភាពលួចយកសម្ភារ និងគ្រឿងរថយន្ដ កាលពីវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៣ស្ថិតក្នុងក្រុមទី៩ ភូមិទួល គោកសង្កាតួ់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួន មានឈ្មោះ ខឹម គា ភេទប្រុស អាយុ២៩ឆ្នាំ មាន មុខរបរកម្មករ រោងចក្ររ៉ូស៊ីង ស្នាក់នៅ ផ្ទះជួលក្រុមទី១៤ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើតភូមិជីវេន ស្រុកព្រៃឈរ ខេត្ដកំពង់ចាម ហើយបក្ខពួក ៤នាក់ទៀត បានរត់គេចខ្លួនអស់ បន្ទាប់ពីធ្វើ សកម្មភាពរួច  ។ ចំណែកជនរងគ្រោះឈ្មោះសៅ វុត្ថា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ ផ្ទះលេខអា១០៣ ក្រុម៩ សង្កាត់ទួលសង្កែ មុខរបរ ប្រធានសន្ដិសុខ ក្រុមហ៊ុនកាំកូស៊ីធី (តំណាងឱ្យ ក្រុមហ៊ុន) ។

ជនរងគ្រោះបានឲ្យដឹងថា សម្ភារដែល បាត់បង់មាន គ្រឿងក្រឡុកស៊ីម៉ងតិ៍ចំនួន ៨ ម៉ាស៊ីនភ្លើង១ ហើយនៅកន្លែងកើត ហេតុបន្សល់ទុក កូនសោចំនួន២ ប៊ូឡុង ដែលដោះពីកង្ហារថយន្ដ៣ ពិលពណ៌ ក្រហមលាយស១ ដែលជារបស់ជន សង្ស័យ ។

សន្ដិសុខ ដែលយាមមើលការខុសត្រូវ នៅក្នុងក្រុមហ៊ុន កាំកូស៊ីធី បានឱ្យដឹងថា មុនពេល   កើតហេតុ ក្រុមហ៊ុន បានយករថយន្ដ ក្រឡុកស៊ីម៉ងតិ៍មករក្សាទុក នៅក្នុងបរិ វេណកាំកូស៊ីធី ហើយដល់វេលាម៉ោង  ២២និង៣០នាទី ខ្លួនជាប្រធានសន្ដិសុខ បាននាំបុគ្គលិក របស់ខ្លួន៨នាក់ ដើរត្រួតពិនិត្យ  ក្នុងបរិវេណណៃក្រុមហ៊ុន ស្រាប់តែប្រទះ ឃើញជនសង្ស័យ មួយក្រុមមានគ្នា៥នាក់  កំពុងធ្វើសកម្មភាព ដោះគ្រឿង រថយន្ដ ក្រឡុកស៊ីម៉ងតិ៍ ។ ភ្លាមៗសន្ដិសុខក៏បាន  នាំគ្នាដេញចាប់ ជនសង្ស័យម្នាក់ក្រុមនោះ បានម្នាក់ ចំណែក៤នាក់ទៀត គេចខ្លួន បាត់ាដោយសុវត្ថិភាព ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌប្ញស្សីកែវ ដើម្បីកសាងសំណុំបញ្ជូន ទៅតុលាការចាត់ការបន្ត៕



0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved