Breaking News
Loading...
Thursday, November 28, 2013

ចាប់ជនសង្ស័យ ២ នាក់ ពាក់ព័ន្ធធ្វើ គតព្រះចៅអធិការ វត្ដព្រះពុទ្ធមានសេរី


-ជនសង្ស័យជាឪពុក និងកូន ឪពុកជា ព្រះសង្ឃ បួសនៅក្នុងវត្ដ

កំពង់ស្ពឺ ៖ ជនសង្ស័យ ២នាក់ ម្នាក់ជា  ព្រះសង្ឃ ដែលបួសនៅក្នុងវត្ដព្រះពុទ្ធមាន សេរី និងម្នាក់ទៀតត្រូវជាកូនប្រុសបង្កើត  ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន យកទៅ សួរនាំ ដោយសង្ស័យជាប់ពាក់ព័ន្ធនឹងការ ធ្វើគត ព្រះចៅអធិការវត្ដ ។

ស្នងការរងនគរ និងជាប្រធានការិយា ល័យកណ្ដាលយុត្ដិធម៌ ខេត្ដកំពង់ស្ពឺលោក ឧត្ដមសេនីយ៍ សោម តារា បានបញ្ជាក់តាម ទូរស័ព្ទនៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៣ ថា មនុស្ស ២នាក់ត្រូវបានឃាត់ ខ្លួន ពីសំណាក់កម្លាំងនគរបាលរបស់លោក ម្នាក់ជាសង្ឃបួសនៅក្នុងវត្ដ ព្រះពុទ្ធមាន សេរី និងម្នាក់ទៀតជាកូនប្រុស ជុំវិញការ ធ្វើគតព្រះចៅអធិការវត្ដ ។ យ៉ាងណាក៏ ដោយថា តើជនសង្ស័យទាំង ២នាក់ អាច ជាប់ពាក់ព័ន្ធនឹងការធ្វើគត ព្រះចៅអធិការ វត្ដខាងលើនេះឬយ៉ាងណានោះ ត្រូវបាន លោក សោម តារា មិនទាន់អាចបញ្ជាក់នៅ ឡើយទេ ដោយសារតែនៅពេលនេះកម្លាំង នគរបាលជំនាញ ផ្នែកព្រហ្មទណ្ឌរបស់លោក កំពុងតែធ្វើការ យ៉ាងញាប់ដៃញាប់ជើង សួរ នាំពួកគេទាំង២នាក់។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង៨ និង៣០នាទី សពព្រះចៅ អធិការវត្ដព្រះពុទ្ធមានសេរី ដែលស្ថិតនៅ ភូមិទឹកថ្លា ឃុំដំបូករ៉ូង ស្រុកភ្នំស្រួច ខេត្ដ កំពង់ស្ពឺ ព្រះនាម ទឹម សេង ព្រះជន្ម ៦១ ព្រះវស្សា សុគតក្នុងថ្លុកឈាមខាងក្រៅកុដិ ដោយមានស្នាមកាប់នឹងកាំបិតផ្គាក់ និងអា បំពង់ក ដែលសមត្ថកិច្ចសន្និដ្ឋានជាជំហានដំបូងថា ជារឿងគំនុំ ៕









ផ្តល់សិទ្ធដោយ ដើមអម្ពិល


0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved